លោកជំទាវ ម៉ែន សំអន៖ ទំនាក់ទំនងកម្ពុជា-វៀតណាម ៥៥ឆ្នាំ បានបំពេញលក្ខខ័ណ្ឌជាមិត្តដ៏ស្និទ្ធស្នាល

2022/06/25 08:50:48 pm        772

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ទំនាក់ទងការទូតរវាងកម្ពុជា-វៀតណាម អស់រយៈពេល ៥៥ឆ្នាំកន្លងទៅ បានបំពេញនូវលក្ខខ័ណ្ឌមិត្តដ៏ស្និទ្ធស្នាល ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា ។

ក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនង ការទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា រយៈពេល៥៥ឆ្នាំ ប្រទេសទាំងពីរ បានកសាងចំណង​សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីយ៉ាងជិតស្និទ្ធ និង​បានរួមសុខរួមទុក្ខ​ជា​មួយគ្នា ក្នុងនាមជាបងប្អូន ជាយុទ្ធមិត្ត ​និងជាអ្នកជិតខាង ​ដោយសម្រេចបានជោគជ័យយ៉ាងធំធេង ក្នុង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។

លោកជំទាវ បានបន្តថា ពិសេសកាលពីសម័យសង្គ្រាម ប្រទេសទាំងពីរបានកៀកស្មាគ្នា ប្រយុទ្ធតស៊ូ និងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក​ ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ពី​នឹមអាណានិគម​និយម ដោយជោគជ័យ ​និងទទួលបានឯករាជ្យភាព​ អធិបតេយ្យភាព សេរីភាព និង​ការបង្រួបបង្រួម​ជាតិទាំងស្រុង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមថា បច្ចុប្បន្នកម្ពុជា និងវៀតណាម បានឈាន​ចូល​ទំព័រថ្មី នៃប្រវត្តិសាស្ត្រ ​ដោយសម្រេចបានសន្តិភាព ​បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍ​លើគ្រប់វិស័យ ជាពិសេសលើវិស័យការទូត ​ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា ក្នុងឱកាសខួបលើកទី ​៥៥ឆ្នាំ ប្រទេសទាំងពីរ បានរួមគ្នា​ធ្វើ​សកម្មភាពច្រើនណាស់ ក្នុងនោះមានការផ្លាស់ប្តូទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ​ការធ្វើមិទ្ទិញ ដូចជា​ថ្ងៃនេះ ការបំពាក់គ្រឿងឥស្សរិយយសជូនគ្នាទៅវិញទៅមក ​ការសម្ដែងសិល្បៈរួម ការចាក់ផ្សាយ​ខ្លឹមសារពីទំនាក់ទំនងមិត្តភាពកម្ពុជា វៀតណាម តាមប្រព័ន្ធផ្សព្វផ្សាយ ​និងបណ្តាញសង្គម ៕

អត្ថបទ៖ សុខរិទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm