CAMSOC ​ប្រកាស​ប្រឡង​គំនូរ​មេដាយ និង​ភ្លើង​គប់​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣

2022/06/27 05:03:18 pm        667

​ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានប្រកាស​ជូនដំណឹង​ដល់​សាធារណៈជន ពិសេស​សិស្ស​-​និស្សិត និង​យុវជន​ទាំងអស់អំពី​ការរៀបចំ​ការប្រកួត​ជ្រើសរើស​ស្នាដៃ ប្រឡងប្រណាំង​គំនូរ​មេដាយ និង​គំនូរ​ភ្លើង​គប់​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​

​យោងតាម​លក្ខខណ្ឌ​ប្រឡងប្រណាំង​នេះ គណៈកម្មាធិការ​ជាតិ​ CAMSOC ​តម្រូវ​៖ ១-​បើកចំហរ​ជា​សាធារណៈ​ដល់​សិស្ស​-​និស្សិត យុវជន និង​បងប្អូន​ប្រជាពលរដ្ឋដែលមាន​ស្នាដៃ​គំនូរ និង​មាន​ទេពកោសល្យ​ល្អចូលរួម​គូស​គំនូរ​មេដាយ និង​គប់​ភ្លើង​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ២-​ស្នាដៃ​ដែល​បានសម្រេច​ជ្រើសរើស​ត្រូវ​រក្សា​សិទ្ធិផ្ដាច់មុខ​ដោយ​ CAMSOC​។​ ៣-​ជ័យលាភី​នឹង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ១០​លាន​រៀលសម្រាប់​ទាំងពីរ​ស្នាដៃ​នៃ​គំនូរ​មេដាយ និង​គំនូរ​គប់​ភ្លើង។​

​អាស្រ័យហេតុនេះ​ CAMSOC ​បាន​ជូនដំណឹង​ដល់​បេក្ខជន​ដែល​ចាប់អារម្មណ៍​ក្នុង​គំនូរ​មេដាយ និង​គំនូរ​ភ្លើង​គប់​នេះ ហើយ​មានបំណង​ចូលរួម​ប្រឡងប្រណាំង អាច​យក​ស្នាដៃ​របស់ខ្លួន​មក​ដា​ក់នៅ​អគ្គលេខាធិការដ្ឋាន​ CAMSOC ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២ ឆាប់ៗ​ខាងមុខនេះ នៅ​អគារ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​សូមបញ្ជាក់ថា មេដាយ និង​ភ្លើង​គប់​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម គឺ​អត្តសញ្ញាណ​ផ្លូវការ​មួយក្នុងចំណោម​អត្តសញ្ញាណ​សំខាន់ៗ​ជាច្រើន​ទៀត ដែល​នឹងត្រូវ​ចារ​ទុកជា​ប្រវត្តិសាស្ដ្រក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះ ហើយ​អ្នកទទួលបាន​ជ័យលាភីក៏​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​នេះដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm