Neymar គ្រោង​ចាក​ចេញពី PSG ហើយ​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម

2022/06/27 06:25:24 pm        288

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar កំពុង​ពិចារណា​ពី​ការចាកចេញ​ពី​ក្លិប​បារាំង Paris Saint Germain ហើយ​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​ខាងមុខនេះ​។ ​​សារព័ត៌មាន RMC Sport បាន​ចុះផ្សាយ​ថា Neymar មិន​សប្បាយចិត្ត​ឡើយ ក្រោយ​ការលើកឡើង​របស់​ប្រធាន​ក្លិប Nasser Al-Khelaifi ថ្មីៗ​នេះនិយាយ​ជុំវិញ​ស្ថានភាព​ក្រុម​រដូវ​កាល​មុន​។

​​លោក Al-Khelaifi បាន​និយាយថា PSG ត្រូវតែមាន​ការផ្លាស់ប្តូ​រ កីឡាករ​ទាំងអស់​ត្រូវ​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ជាង​នេះ ត្រូវតែមាន​ការផ្លាស់ប្តូ​រ​ដោយ​មិនគួរ​ងាយ​រងរបួស កាត់បន្ថយ​កំហុស ដែល​ប៉ះពាល់​ដល់​លទ្ធផល​ក្រុម​ទាំងមូល​។ ​​កីឡាករ​ប្រេ​ស៊ី​ល Neymar នៅមាន​កិច្ចសន្យា​របស់គេ​ជាមួយ PSG ដល់​ឆ្នាំ២០២៧ ឯណោះ តែ​លទ្ធភាព​នៃ​ការលក់​ចេញ​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​នឹង​អាច​កើតមាន យោងតាម​ស្ថានភាព​ក្លិប​នាពេល​បច្ចុប្បន្ន​។ ​​ក្លិប​ជាច្រើន​ត្រូវបាន​គេ​ដឹងថា បាន​ទាក់ទង​មកកាន់ Neymar ដូចជា Barcelona និង Real Madrid តែ​លទ្ធភាព​ដែល​អាច​ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ​ហាក់​លំបាក​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​។

​​ក្លិប​នៅ​អង់គ្លេស​មួយចំនួន​ដូចជា Chelsea, Newcastle និង Manchester United ក៏​បង្ហាញ​ជំហរ​ក្នុង​ការចរចាយក​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះដែរ តែ​បញ្ហា​នោះ​គឺ Neymar មិន​ចង់​លេង​នៅ​ទឹកដី​អង់គ្លេស​ឡើយ​។ ​​រំលឹកថា Neymar រកបាន​ត្រឹម ១៣គ្រាប់ និង​បញ្ជូន ៨ ក្នុងការ​បង្ហាញខ្លួន ២៨ប្រកួត​ឱ្យ PSG រដូវ​កាល​មុន តែ​ក៏​ធ្លាប់​ត្រូវបាន​ចំអក​ដោយ​អ្នកគាំទ្រ​មួយចំនួន​ដែរ ​ជុំវិញ​បញ្ហា​របួស​ញាំញី​របស់គេ​ពីមួយ​រដូវ​កាល​ទៅមួយ​រដូវ​កាល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm