អេ​ស្ប៉ា​ញ​លើក​ឡើង​ថា​ ការចូល​ជា​សមាជិក​ណា​តូ​របស់​អ៊ុយ​ក្រែ​ន​មិន​អាចមាន​នៅលើ​តុ​ទេ

2022/06/27 06:50:10 pm        824

​អេស្ប៉ាញ៖ ប្រមុខ​ការបរទេស​អេ​ស្ប៉ា​ញ​លោក Jose Manuel Albares បាន​ប្រាប់​សារព័ត៌មាន El Pais កាលពី​ថ្ងៃអាទិត្យ​ថា សម្ព័ន្ធ​ណា​តូ (NATO)​ បាន​អញ្ជើញ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky ឲ្យ​ចូលរួម​ក្នុង​ជំនួប​កំពូល​ដែល​នឹង​មកដល់​នាពេលខាងមុខ​ក្នុង​ទីក្រុង​ម៉ា​ល់​ឌ្រី​ត (Madrid) ប្រទេស​អេ​ស្ប៉ា​ញ ប៉ុន្តែ​មិន​មានន័យថា ប្លុក​នេះ​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ក្រុង Kiev ចូល​ជា​សមាជិក​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះឡើយ។

​រដ្ឋមន្ត្រី​រូប​នេះ​បាន​និយាយ​ថា បញ្ហា​នៃ​ការ​អញ្ជើញ​អ៊ុយ​ក្រែ​ន​ឲ្យ​ចូល​ជា​សមាជិក​ណា​តូ មិន​ត្រូវ​បាន​លើក​មក​និយាយ​ទេ​។ ​នៅ​ពេល​ត្រូវបាន​សួរថា​ តើ​ប្លុក​សម្ព័ន្ធ​យោធា​នេះ​នឹង​នៅតែ​បើកទ្វារ​ទទួល​ក្រុង Kiev ឲ្យ​ក្លាយ​ជា​សមាជិក​នៅ​ពាក់​កណ្ដាល​វគ្គ​នេះ ​ឬ​យ៉ាងណា លោក​បាន​បន្ថែម​ថា ជម្រើស​នេះ​មិនដែល​មាននៅ​លើ​តុ​ទេ សូម្បីតែ​ពេលនេះ​។ ការពង្រីក​ខ្លួន​ទៅកាន់​ភាគ​ខាងកើត​របស់​ណា​តូ ត្រូវ​បាន​រុស្ស៊ី​លើក​ឡើង​ថា ជាហេតុ​ផល​មួយ​សម្រាប់​ការ​បើក​ការ​វាយលុក​របស់​ខ្លួន​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ខែ​កុម្ភៈ​។

​វិមាន​ក្រឹម​ឡាំង​បាន​ទាមទារ​ឱ្យ​អ៊ុយ​ក្រែ​ន​ប្រកាស​ជា​ផ្លូវការ​ថា ​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត ដែល​នឹង​មិន​ចូលរួម​ក្នុង​អង្គការ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មួយ​នេះ​។ កាលពីដើម​សប្តាហ៍​នេះ ទីប្រឹក្សា​លោក​ប្រធានាធិបតី Zelensky គឺ​លោក Aleksey Arestovich បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​គឺជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​ណា​តូ​ តាម​ជាក់ស្ដែង​រួច​ទៅ​ហើយ ដោយ​ចង្អុល​ទៅ​ការ​សន្យា​របស់​បណ្តា​ប្រទេស​លោក​ខាង​លិច ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​យកឈ្នះ​ជម្លោះ​ជាមួយ​រុស្ស៊ី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        20
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        14
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm