លោក Putin នឹង​ធ្វើ​ដំណើរ​ទៅ​បរទេស​លើកដំបូង​នៅ​សប្ដាហ៍​នេះ​ចាប់​តាំង​ពី​ការវាយប្រហារ​អ៊ុយ​ក្រែ​ន

2022/06/27 07:33:55 pm        1.2 K

​រុស្ស៊ី៖ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រដ្ឋ​តូច​ៗ​ចំនួន​២​ នៃ​អតីត​សហភាពសូវៀត​នៅ​អាស៊ី​កណ្ដាល​ក្នុង​សប្ដាហ៍​នេះ ជា​អ្វីដែល​ត្រូវគេ​ដឹងថា​ ជា​ដំណើរ​លើកដំបូង​របស់​មេដឹកនាំ​រុស្ស៊ី​ទៅកាន់​បរទេស ចាប់តាំងពី​ការបញ្ជា​ឲ្យ​បើក​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​។

​ការ​វាយ​លុក​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់ មនុស្ស​រាប់លាន​នាក់​ភៀសខ្លួន និង​នាំឱ្យមាន​ការដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ​ពី​លោកខាងលិច ដែល​លោក Putin និយាយ​ថា ​ជាហេតុ​ផល​ដើម្បី​កសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រឹងមាំ ​ជាមួយ​មហា​អំណាច​ផ្សេងទៀត​ដូចជា​ចិន ឥណ្ឌា និង​អ៊ីរ៉ង់​។ ​លោក Pavel Zarubin អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៃ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ Rossiya 1 របស់​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា លោក Putin នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តា​ហ្ស៊ី​គី​ស្ថាន និង​តួ​ក​មិន​នី​ស្ថាន ហើយ​បន្ទាប់​មក​ជួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ីលោក​ Joko Widodo សម្រាប់​កិច្ចពិភាក្សា​នៅ​ទីក្រុង Moscow​។

​នៅ​ទីក្រុង Dushanbe លោក Putin នឹង​ជួប​ជាមួយ​ប្រធានាធិបតី​តាជី​គី​ស្ថាន​លោក Imomali Rakhmon ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី និង​ជា​អ្នក​មេដឹកនាំ​កាន់អំណាច​យូរ​បំផុត​នៃ​អតីត​រដ្ឋ​សូ​វៀត​មួយ​។ លោក Zarubin បាន​និយាយថា នៅ​ទីក្រុង Ashgabat លោក​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​បណ្ដា​ប្រទេស​សមុទ្រ​កាស​ព្យែ​ន​ (Caspian) រួម​ទាំង​មេដឹកនាំ​នៃ​ប្រទេស​អា​ហ្ស៊ែ​បៃ​ហ្ស​ង់, កា​ហ្សា​ក់​ស្ថាន, អ៊ីរ៉ង់ និង​តួ​ក​មិន​នី​ស្ថាន​។ ទីភ្នាក់ងារសារព័ត៌មាន RIA បាន​ដកស្រង់​សម្តី​លោកស្រី Valentina Matviyenko ប្រធាន​ព្រឹទ្ធសភា​រុស្ស៊ី​ដែល​បាន​ប្រាប់​ទូរទស្សន៍​បេឡា​រុស្ស​កាលពី​ថ្ងៃអាទិត្យ​ថា លោក Putin ក៏​មាន​គម្រោង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ទីក្រុង Grodno ប្រទេស​បេឡា​រុស​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា និង​ថ្ងៃ​ទី​១ ខែ​កក្កដា​ផង​ដែរ ដើម្បី​ចូលរួម​ក្នុង​វេទិកា​មួយ​ជាមួយ​ប្រធានាធិបតី​បេឡា​រុស​លោក Alexander Lukashenko៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        20
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        14
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm