ឯកឧត្តម អ៊ឹម ឈុនលឹម ប្តេជ្ញាការពារឯករាជភាពនៃរដ្ឋធម្មនុញ្ញ ក្នុងខួប២៤ឆ្នាំនៃកំណើតក្រុមប្រឹក្សាធម្មនុញ្ញ

2022/06/27 09:17:10 pm        573

ភ្នំពេញ៖ ក្នុងឱកាសទិវាខួបគម្រប់២៤ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្តេជ្ញាពង្រឹងស្មារតីរបស់ស្ថាប័ន ដើម្បីបន្តការគោរពនីតិរដ្ឋ និងការពារឯករាជភាព នៃរដ្ឋធម្មនុញ្ញ។

ការថ្លែងរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបែបនេះ ធ្វើឡើងក្នុងទិវាខួបគម្រប់២៤ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តមមានប្រសាសន៍ថា ក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេច​បាននូវ​សមិទ្ធផលជាច្រើន អាស្រ័យដោយមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងការទទួល​ខុស​ត្រូវរបស់ប្រធាន សមាជិក សមាជិកា ក្នុងអាណត្តិនីមួយៗ និងអគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នាលើកទិសដៅ និងអនុវត្តការងារ ដើម្បីសម្រេចសមត្ថកិច្ច​ដ៏ឧត្តុងឧត្តម​បំផុតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធានាការពារគោរពរដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់​ការ​កសាងនីតិរដ្ឋ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បន្តថា ដើម្បីបន្តកិច្ចការអភិវឌ្ឍ និងលើកកម្ពស់​កិត្យានុភាព​​របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ដូចជាបង្កើនស្មារតីភាពជាធ្លុងមួយនៅក្នុងស្ថាប័ន គឺក្រុម​ប្រឹក្សា​ធម្មនុញ្ញបន្តប្រកាន់ខ្ជាប់ និងគោរពនូវគុណតម្លៃសម្រាប់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងនោះ​គោរពនីតិរដ្ឋ ការពារឯករាជភាព អនុវត្តអព្យាក្រិតភាព សម្រាប់អនុវត្តក្នុងពេលបច្ចុប្បន្ន និងពេល​អនាគតយូរអង្វែង ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តមរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាពិសេសការ​ត្រៀម​បំពេញ​ការងារ ដែលជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញរួមមាន៖ ដោះស្រាយវិវាទកម្ម​ពាក់ព័ន្ធ​នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះឯកឧត្តម ព្រហ្ម វិចិត្រអក្ខរ៉ា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា ដើម្បី​ពង្រឹង​ស្មារតីរបស់រដ្ឋធម្មនុញ្ញ នាពេលបច្ចុប្បន្នក្រុមការងារស្ថាបត្យកម្មកំពុងសិក្សា​អំពីការ​សាងសង់ស្តូប ដើម្បីរំលេចពីអត្ថន័យរបស់រដ្ឋធម្មនុញ្ញ ។

នាឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម លើកឡើងថា ក្នុងការ​អនុវត្ត​សមត្ថកិច្ចរបស់ខ្លួននារយៈពេល២៤ឆ្នាំកន្លង​ក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញការងារដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ​និង​ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើន ក្នុងការធានា​ការពារការគោរព​ធម្មនុញ្ញ ដោយ​សម្រេច​បាននូវ​សមិទ្ធផល ថ្វាយមតិព្រះមហាក្សត្រចំនួន១៤ករណី បកស្រាយរដ្ឋធម្មនុញ្ញ​ចំនួន១១ករណី បកស្រាយចំនួន១០ករណី​ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់ចំនួន៩៧ករណី ពិនិត្យ​និង​សម្រេច​លើករណី​វិវាទកម្មទាក់ទង​នឹងការបោះឆ្នោត​សរុប​ចំនួន ​២៨៩សំណុំរឿង​រួមមាន​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា ​ចំនួន៤នីតិកាល និងវិវាទកម្មទាក់ទងនឹងការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្តចំនួន៦នីតិកាលផងដែរ៕ អត្ថបទ៖ សេក ឧត្តម  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm