មន្ត្រី​ក្រុម​តា​លី​បង់​ចុះ​ពិនិត្យ​តំបន់​រងគ្រោះ​រញ្ជួយ​ដី និង​បាន​អំពាវនាវ​សុំ​ជំនួយ​

2022/06/27 10:17:28 pm        778

​អាហ្វហ្គានីស្ថាន៖ មន្ត្រី​ក្រុម​តា​លី​បង់​កាលពី​ថ្ងៃអាទិត្យ​បាន​ចុះ​ពិនិត្យ​តំបន់​នានា​ក្នុង​ខេត្ត Khost និង Paktika ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ត្រូវបាន​វាយប្រហារ​ដោយការ​រញ្ជួយ​ដី​ខ្លាំង​កាលពី​សប្តាហ៍​មុន​។​

​ក្នុងអំឡុងពេល​ធ្វើដំណើ​រ​ទៅកាន់​ស្រុក Spera លោក Khalil ur Rahman Haqqani មន្ត្រី​ក្រុម​តា​លី​បង់​ដែល​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ជនភៀសខ្លួន និង​ការធ្វើ​មាតុភូមិនិវត្តន៍ បាន​ជួប​ជាមួយ​ពលរដ្ឋ​នៅក្នុង​សហគមន៍ដែល​លំនៅឋាន​របស់​ពួកគេ និង​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​បំផ្លាញ​ដោយ​រញ្ជួយ​ដី​។ លោក​បាន​ថ្លែងអំណរគុណ​ដល់​ទី​ភ្នាក់ងារ​ផ្តល់​ជំនួយ​អន្តរជាតិ និង​ប្រទេស​នានា​សម្រាប់​ការ​គាំទ្រ ប៉ុន្តែ​បាន​អំពាវនាវ​សុំឱ្យ​មានការ​យកចិត្តទុកដាក់​កាន់​តែ​ខ្លាំង​លើ​ការ​គាំទ្រ ដើម្បី​ជួយ​ប្រជាជន​ក្នុង​ការ​ស្តារ និង​សាងសង់​លំនៅឋាន​របស់​ពួកគេ​ឡើងវិញ​។​ ​យោង​តាម​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត Khost បាន​ឲ្យ​ដឹងថា ​នៅក្នុង​ស្រុក Spera មនុស្ស 36នាក់​បាន​ស្លាប់ និង​ជាង ​1,300នាក់​បាន​រង​របួស ខណៈ​លំនៅឋាន​ចំនួន 1,500​ខ្នង​ត្រូវ​បាន​បំផ្លាញ។​

​ការរញ្ជួយ​ដី​នេះ​បាន​វាយប្រហារ​តំបន់​ដាច់ស្រយាល ក្នុង​តំបន់​ប្រជាជនមាន​ជីវភាព​ក្រីក្រ​ខ្លាំង​នៅ​ក្រុង​តូចៗ និង​ភូមិ​នៅក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ​លំនៅឋាន​ជិត 3,000​ខ្នង​ត្រូវបាន​បំផ្លាញ ឬ​ខូចខាត​ធ្ងន់ធ្ងរ​នៅក្នុង​ខេត្ត Paktika និង​ខេត្ត Khost។​ ​សេដ្ឋកិច្ច​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ពឹង​ផ្អែក​លើ​ការគាំទ្រ​ពី​ម្ចាស់ជំនួយ​អន្តរជាតិ ទោះបី​មុនពេល​ក្រុម​តា​លី​បង់​ចូល​គ្រប់គ្រង​កាលពី​ខែសីហា​ឆ្នាំមុន​ក៏ដោយ ខណៈ​​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ណា​តូដក​កងកម្លាំង​របស់​ពួកគេ ដោយបាន​បញ្ចប់សង្គ្រាម​រយៈពេល 20ឆ្នាំ​។​ ​រដ្ឋាភិបាល​នៅ​ទូទាំង​ពិភពលោក​បាន​បញ្ឈប់​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ ក្នុង​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ និង​បាន​បង្កកប្រាក់​បម្រុង​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​បដិសេធ​មិន​ទទួលស្គាល់​រដ្ឋាភិបាលតា​លី​បង់ និង​ទាមទារ​ឱ្យ​ពួកគេគោរព​សិទ្ធិមនុស្ស​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm