បណ្ដុំកសិករ​ថា បន្លែសុវត្ថិភាពកំពុងមានសន្ទុះគាំទ្រ និងជំរុញកសិករផ្សេងៗបង្កើនការដាំដុះ

2022/06/27 11:14:11 pm        1.6 K

ភ្នំពេញ៖ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជាជាទីតាំងប្រមូលបន្លែសុវត្ថិភាពក្នុងរោងសំណាញ់ របស់កសិករពីតាមបណ្ដាខេត្តមួយចំនួន បានអះអាងថា បន្លែសុវត្ថិភាពកំពុងមានសន្ទុះគាំទ្រច្រើន និងជំរុញដល់កសិករនិយមដាំបន្លែផ្សេងៗទៀត គួរងាកមកដាំបន្លែប្រភេទនេះ ដោយសហភាពអាចជួយបង្រៀនផ្នែកបច្ចេកទេសផងដែរ។

​លោក ជួ មករា ប្រធានសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជា លើកឡើងថា បន្លែសុវត្ថិភាពក្នុងរោងសំណាញ់ កំពុងមានតម្រូវការច្រើន ប៉ុន្តែបរិមាណមិនទាន់ឆ្លើយតបនឹងទីផ្សារនៅឡើយទេ បច្ចុប្បន្ននៅកម្ពុជាកំពុងខ្វះរោងផ្ទះសំណាញ់ច្រើន ដោយសហភាពចង់ជំរុញដល់កសិករដទៃទៀត មិនទាន់បានប្រមូលផ្ដុំមិនមែនជាសមាជិក សូមផ្ដោតទៅលើការវិនិយោគសាងសង់រោងសំណាញ់ ដើម្បីយកឱកាសនេះផលិតបន្លែសុវត្ថិភាពចូលក្នុងទីផ្សារ។

លោកបន្តថា ក្នុងការងារជួយដោះស្រាយបញ្ហា ការសាងសង់រោងផ្ទះសំណាញ់នេះ សហភាពព្យាយាមពិភាក្សាទៅប្រភព នៃការផ្គង់ផ្គង់ធាតុចូលកសិកម្ម ដែលក្នុងនោះ មានសម្ភារសាងសង់រោងផ្ទះសំណាញ់ ដោយទាក់ទងផ្ទាល់ទៅរោងចក្រក្រៅប្រទេស ធ្វើម៉េចឲ្យមានតម្លៃទាប និងការរៀបចំទីតាំងធ្វើគំរូ ដើម្បីឲ្យកសិករបានរៀនធ្វើជីកំប៉ុសដោយខ្លួនឯង ដែលវត្ថុធាតុដើមមួយចំនួនមាននៅតាមសហគមន៍នីមួយៗ ដែលអាចជួយកាត់បន្ថយនូវថ្លៃដើមនៃការដាំដុះ។

លោក ជួ មករា បានបន្ថែមថា សហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជា បានបង្កើតឡើងជាង១ឆ្នាំមកហើយ បច្ចុប្បន្នមានសមាជិកចំនួន ១០សហគមន៍ មានរោងសំណាញ់ជាង២០០រោង ហើយសហភាពកំពុងសិក្សា និងផ្សព្វផ្សាយបន្តទៅតំបន់មួយចំនួនទៀត ក្នុងការប្រមូលផ្ដុំបន្លែសុវត្ថិភាពនេះ។

គួរបញ្ជាក់ថា បន្លែសុវត្ថិភាព មានការប្រមូលផ្ដុំនៅក្នុងសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជា មានដូចជាខាត់ណាផ្កាពណ៌ស ពណ៌ខៀវ ម្ទេសហាវៃ ប៉េងប៉ោះ ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃក្ដោប និងបន្លែជាច្រើនមុខទៀត ខណៈសហភាពគ្រោងនឹងមានប្រការប្រមូលផ្ដុំនូវផ្លែឈើតាមរដូវមួយចំនួនទៀត៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm