ក្រសួងសង្គមកិច្ចបន្តរៀបចំផែនការដើម្បីត្រៀមបម្រុងជួយជនងាយរងគ្រោះទឹកជំនន់ឆ្នាំ២០២២

2022/06/28 01:00:24 am        440

ភ្នំពេញ៖ ក្នុងគោលបំណងជួយដល់គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងក្រុមដែលងាយរងគ្រោះអាសន្នទឹកជំនន់ ក៏ដូចជាកសាងភាពធន់នឹងមុខសញ្ញាគ្រោះទឹកជំនន់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំផែនការដំបូងមួយ ដើម្បីឆ្លើយតបឱ្យបានគ្រប់ជ្រុងជ្រោយចំពោះគ្រោះមហន្តរាយទឹកជំនន់ និងផលប៉ះពាល់ដែលមានសក្ដានុពលរបស់វា។

នៅក្រោយសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការត្រៀមបម្រុងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ​ទឹកជំនន់ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនានេះ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន​សុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន ​និងយុវនីតិសម្បទា បានមានប្រសាសន៍​ប្រាប់បណ្តាញអ្នកសារព័ត៌មានថា ផែនការត្រៀមបម្រុងនេះ គឺជាផែនការដំបូង ដែលមានមូល​និធិជាតិជំនួយសង្គម ដោយតម្រូវឱ្យក្រសួង ស្ថាប័ន រៀបចំឡើងដើម្បីត្រៀមបង្ការកាត់​បន្ថយ​ហានិភ័យគ្រោះមហន្តរាយ និងឆ្លើយតបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបំពេញ​បាននូវតម្រូវការជាមូលដ្ឋានរបស់ជនរងគ្រោះ និងងាយរងគ្រោះ។

លោកបន្តថា ផែនការនេះ បានកំណត់យកទឹកជំនន់ជាមុខសញ្ញាគ្រោះថ្នាក់ ​ដែលអាចកើតមាន ដោយបាន​រួមបញ្ចូល​គោលការណ៍ ​ណែនាំជាក់ស្តែងស្តីអំពី​សកម្មភាព​ ដែលគួរធ្វើមុនពេល​គ្រោះ​ទឹកជំនន់ សកម្មភាពដែលធ្វើទុកមុន​ ការឆ្លើយតបទឹកជំនន់ ​និងសកម្មភាពក្រោយគ្រោះទឹកជំនន់។

នៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានមានប្រសាសន៍ថា ​តាមការរាយការណ៍ គិតក្នុងឆ្នាំ២០២១ ​គ្រួសារប្រហែលជាង ២៨ ០០០ ក្នុងខេត្តចំនួន៥ បានរងផលប៉ះពាល់ដោយសារជំនន់រហ័ស និងទឹកជំនន់ទន្លេ។ នៅតំបន់ទាំងនេះ ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ ​និងដីកសិកម្មត្រូវបានជន់លិច។ ហើយខេត្តដែលរង​គ្រោះច្រើនជាងគេមានខេត្តបន្ទាយមានជ័យ ​បាត់ដំបង់ កំពង់ស្ពឺ សៀមរាប​ និងខេត្តរតនគិរី។ ឯកឧត្តម បានលើកឡើងបន្តថា ​ដើម្បីបង្កើតផែនការបម្រុងខាងលើនេះ​កាន់តែមានប្រសិទ្ធិភាព ចំាបាច់ត្រូវមានការចូលរួមការសម្រេចចិត្តជាមុនអំពីការគ្រប់គ្រងធនធានមនុស្ស ​និងហិរញ្ញវត្ថុ នីតិវិធីសម្របសម្រួល ​និងទំនាក់ទំនង​ និងការយល់ដឹងអំពីការឆ្លើយតបផ្នែកបច្ចេកទេស និងភស្តុភារជាច្រើន។

ជាមួយគ្នានេះ លោកស្រី Claire Conan នាយិកា និងតំណាងប្រចាំប្រទេស កម្មវិធីស្បៀងអាហារ​ពិភពលោក​ប្រចាំនៅកម្ពុជា ​បានបញ្ជាក់ ​សម្រាប់ផែនការត្រៀម​បម្រុងជំនួយ​សង្គមឆ្លើយតបទៅ​នឹងគ្រោះមហន្តរាយទឹកជំនន់ខាងលើ គឺបានកំណត់យកទឹកជំនន់ជាមុខសញ្ញាគ្រោះថ្នាក់ ដែល​អាចកើតមាន ដោយបានរួម​បញ្ចូលគោលការណ៍​ ណែនាំ ​ជាក់ស្តែងស្តីអំពីសកម្មភាព ដែល​គួរធ្វើមុនពេលគ្រោះទឹកជំនន់​ សកម្មភាពដែលធ្វើទុកមុន ការឆ្លើយតបទឹកជំនន់ និង​សកម្មភាពក្រោយគ្រោះទឹកជំនន់៕អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm