ព្រះរាជអាជ្ញា​រងព្រះវិហារ​ ដឹកនាំកម្លាំង​ចុះបង្ក្រាបក្រុមជន​ទុច្ចរឹត​ប្រើគ្រឿង​ចក្រឈូសឆាយ​ដីព្រៃ​ស្រោងជាង៧ហិកតា កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​

2021/04/27 09:59:58 am        73


ព្រះវិហារ ៖ កាលពីពេលថ្មីៗនេះ តំណាងអយ្យការ អមសាលាដំបូង​ខេត្តព្រះវិហារ ​បានដឹកនាំក្រុមការងារ ជំនាញខណ្ឌរដ្ឋបាលព្រៃឈើ សហការ​ជាមួយអាជ្ញាធរមូលដ្ឋានឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បើកការស៊ើប​អង្កេត ស្វែងរកមុខសញ្ញាក្រុមឈ្មួញទុច្ចរឹត ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងចក្រ វាយ​កំទេចព្រៃស្រោង ជាង៧ហិកតា គ្រប់គ្រងដោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើ នៅក្នុងភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានឲ្យដឹងថា បទល្មើស​ខាងលើនេះ ជនល្មើសអាចប្រព្រឹត្តបានគឺដោយសារតែមានការ​ឃុបឃិត​គ្នាពីសំណាក់អាជ្ញាធរស្រុកគូលែន​ គឺមានមេភូមិក្តាក់ មេឃុំត្បែង២ នឹង​សមត្ថកិច្ចមួយ​ចំនួនទៀតនៅក្នុងមូលដ្ឋាននោះ ដែលទទួលបានលាភសក្ការៈ ដើម្បី បើកភ្លើងខៀវ ឲ្យក្រុមជនទុច្ចរឹតខាងលើប្រព្រឹត្តបទល្មើសនេះ ។

ក្នុងប្រជុំបន្ទាន់ ទាក់ទង នឹងករណីបំផ្លាញព្រៃឈើនៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានលើកឡើងថា ក្រោយពីការ​ចុះត្រួតពិនិត្យ និងកំណត់ផែនទីទិន្នន័យជាក់ស្តែង នៅក្នុងទីតាំងដីព្រៃ ដែល​ក្រុមឈ្មួញប្រើប្រាស់គ្រឿងចក្រ វាយបំផ្លិចបំផ្លាញ នៅប៉ុន្មានថ្ងៃថ្មីៗនេះ មានទំហំប្រមាណ៧ហិកតា ដែលជាប្រភេទព្រៃស្រោងគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ពិតប្រាកដមែន ។

លោក បានបន្ដថា បុគ្គលដែលប្រព្រឹត្តទង្វើផ្ទុយនឹង មាត្រា៩៧ ច្បាប់ ស្តីពីព្រៃឈើ ។ វិធានការបន្តទៀតនេះលោកនឹង រៀបចំឯកសារ ដាក់ទៅថ្នាក់លើ និងបញ្ជូនសំណុំរឿងទៅកាន់តុលាការឆាប់ៗនេះ ដោយបច្ចុប្បន្ន មន្រ្តីជំនាញ កំណត់បាន មុខសញ្ញាជនសង្ស័យអស់ហើយ ចំពោះក្រុមឧក្រិដ្ឋជន ដែលនៅពីក្រោយខ្នង នៃបទល្មើសបំផ្លិចបំផ្លាញព្រៃឈើ នៅទីតាំងខាងលើនេះ ។

ជាមួយគ្នានោះ លោក វុធ សាវី ព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលា​ដំបូង​ខេត្តព្រះវិហារ បានថ្លែងថា ចំពោះអ្នកពាក់ព័ន្ធក្នុងករណីនេះ សមត្ថកិច្ចជំនាញ​កំណត់បានអត្តសញ្ញាណអស់ហើយ ដោយស្ថាប័នតុលាការ​នៅរងចាំសំណុំរឿងពីខាងជំនាញបញ្ជូនមកតែប៉ុននោះ ។ លោក ក៏បាន​សម្តែងនូវការ​សោកស្តាយ ចំពោះព្រៃឈើធំៗ ដែលជាប្រភេទព្រៃស្រោង​ជាច្រើនហិកតា ដែលត្រូវបានបាត់បង់ ដោយស្នាដៃក្រុមឈ្មួញទុច្ចរឹត​ទាំងអស់នោះ​ មួយប៉ព្រិចភ្នែក ដូច្នេះហើយ ក្នុងនាមតំណាងអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ នឹងប្តេជ្ញាបន្តនីតិវិធី ចាត់ការតាមច្បាប់ជាធរមាន ដោយមិនឲ្យឧក្រិដ្ឋកម្មបំផ្លាញព្រៃទាំងនោះរួចខ្លួនជាដាច់ខាត ។

សូមបញ្ជាក់ ថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០១កន្លងទៅនេះ មាន​​ករណីឈូសឆាយ​ដីព្រៃដោយខុសច្បាប់ នៅភូមិសាស្រ្ត ភូមិ ក្តាក់ ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោយទទួលបានព័ត៌មាន រាយការណ៍ ពីប្រជាពលរដ្ឋ លោក វុធ សាវី នឹងលោក ចក់ សម្បត្តិ ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត ព្រះវិហារ បានចុះទៅដល់ទីតាំងកើតហេតុខាង​លើជាមួយជំនាញរដ្ឋបាលព្រៃឈើ នឹងមន្រ្តីរដ្ឋបាល ប៉ុស្តិ៍ គឺពិនិត្យឃើញថា ពិតជាមានករណីឈូសឆាយដីព្រៃនេះពិតប្រាកដមែន ។ ខណៈនោះលោក​ព្រះរាជអាជ្ញា បានឃាត់ដកហូតទូរស័ព្ទ នឹងសោ ហើយបានហៅអ្នកបើកគ្រឿង​ចក្រមកសួររនាំពាក់ព័ន្ធ ករណីនេះ ស្រាប់តែ មានបក្សពួក ក្រុមជនល្មើស​មួយក្រុម ប្រដាប់ដោយដំបង នឹងដុំដែក បានផ្ទុះហឹង្សា តាមប្រើអំពើហឹង្សា​ទៅលើ លោកព្រះរាជអាជ្ញា រួមទាំងអ្នកសារព័ត៌មានយើងដែរ គឺមានផ្ទុះអាវុធ​មួយគ្រាប់បាញ់ឡើងលើ ពីមន្រ្តីនគរបាលប៉ុស្តិ៍ ដើម្បី ការពារលោកព្រះរាជអាជ្ញា កុំឲ្យក្រុមជនល្មើសប្រើអំពើហឹង្សាទៅលើរូបលោក នឹងក្រុមការងារ ។  មុខសញ្ញា នឹងអ្នកដែលពាក់ព័ន្ធ គឺកំណត់បានហើយ  យើងរង់ចាំមើលថា វាសនា របស់ក្រុមជនឧក្រិដ្ឋ នឹងអ្នកពាក់ព័ន្ធ រួចពីសំណាញ់ច្បាប់ រឺយ៉ាងណា ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm