សហព័ន្ធ​បាល់បោះ​រទេះ​ជន​ពិការ​ចាប់ផ្ដើម​រឹងមាំ ក្រោយ​ដើរ​ដួល​ជាច្រើន​ឆ្នាំ​

2022/06/28 05:33:30 pm        144

​បាល់បោះ៖ សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការ​កម្ពុជាចាប់ផ្ដើម​រឹងមាំជាមួយ​ផែនការ​ការងារ និង​ទិសដៅ​ដ៏​ច្បាស់លាស់ បន្ទាប់ពី​សហព័ន្ធ​នេះបាន​ដើរ​ដួល​អស់​ជាច្រើន​ឆ្នាំដោយសារ​គ្មាន​ម៉ាស៊ីន​ដឹកនាំ មុន​ប្រកាស​ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ដ្រីទទួលបន្ទុក​បេសកកម្ម​ពិសេស​អាជ្ញាធរ​មីន ជា​ប្រធាន​សហព័ន្ធ​លើកដំបូងកាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ។​

​លោក មុយ ស៊ឹ អគ្គលេខាធិការ​សហព័ន្ធបានបង្ហាញ​នូវ​មោទនភាព ដែល​ឯកឧត្តម​ទេសរដ្ឋមន្ដ្រីបាន​ឯកភាព​មកដឹកនាំ​សហព័ន្ធធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជាកាន់​តែមាន​ក្ដីសង្ឃឹម ក្នុង​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត និង​ដណ្ដើម​មេដាយ​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ពិសេស​កីឡាអាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដែល​កម្ពុជាធ្វើ​ម្ចាស់ផ្ទះ​តែម្ដង។​ ​បុរស​ពិការ​ជើង​ដែល​ទទួលបាន​ការគាំទ្រ​ធ្វើជា​អគ្គលេខាធិការ​សហព័ន្ធកាលពី​ឆ្នាំ​២០១៩ ដដែល​បន្ដថា ពីមុន​សហព័ន្ធ​ជួប​ការលំបាកដោយសារ​ខ្វះខាត​សម្ភារៈ​ហ្វឹកហាត់ពិសេស​រទេះ ។ តែ​ពេលនេះសហព័ន្ធ​មាន​ឧ​បករ​បច្ចេកទេស​ត្រឹមត្រូវ ហើយ​បូក​រួមជាមួយ​សក្ដានុពល​ធនធាន​កីឡាករ​-​កីឡាការិនី​ស្រាប់ លោក​សង្ឃឹម និង​មានការ​តាំងចិត្ត​ខ្ពស់ សម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា។​

​សូម​រំ​ឭកថា សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជាបាន​កកើត​តាំងពី​ឆ្នាំ​២០១២ តែ​រយៈពេល ១០​ឆ្នាំ​មកនេះ សហព័ន្ធ​ពុំមាន​ប្រធាន​សហព័ន្ធដើម្បី​ដឹកនាំ​នោះទេរហូតដល់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ទើប​សហព័ន្ធ​មានការ​អញ្ជើញ និង​ការឯកភាព​ពី​សំណាក់​ឯកឧត្តម​ទេសរ​ដ្ឋ​មន្ដ្រី លី ធុជ ចូលកាន់​តំណែង​ដ៏​សំខាន់​នេះដើម្បី​ដឹកនាំ​សហព័ន្ធ​ឆ្ពោះទៅរក​ការអភិវឌ្ឍ និង​រីកចម្រើន ក្នុងនោះ​ក៏មាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​មូលនិធិ​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ព្រី​នស៍ ហូល​ឌី​ង គ្រុប ទៀតផង៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm