អ្នកសង្កេតការណ៍៖ បក្សនយោបាយចំនួន៩ទទួលអាសនៈ ជាការឆ្លុះបញ្ចាំងពី​លទ្ធិប្រជាធិបតេយ្យ​របស់កម្ពុជា

2022/06/28 07:10:14 pm        401

ភ្នំពេញ៖ បណ្តាក្រុមអ្នកសង្កេតការណ៍មកពីស្ថាប័ននានា លើកឡើងថា ការទទួលបានអាសនៈរបស់គណបក្សនយោបាយចំនួន ៩ គឺជាការឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២៧ ខែមិថុនា លោក សាខុន ប៉ូរិន អនុប្រធានសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា ដែលជា​ស្ថាប័ន​ចូលរួម​សង្កេតការណ៍​បោះឆ្នោតឃុំ-សង្កាត់កន្លងទៅ ថ្លែងថា ក្នុងនាមសហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» ប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបាន​ប្រកាស​លទ្ធលទ្ធផលផ្លូវការ ​កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

លោក សាខុន ប៉ូរិន បន្តថា គ្រប់នីតិវិធីនីមួយៗសម្រាប់ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅ យ៉ាង​ត្រឹមត្រូវ តម្លាភាព យុត្តិធម៌​ និងស្របតាមច្បាប់ ជាពិសេស​គឺការប្រកាន់ខ្ជាប់នូវគោល​ការណ៍​ប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមគ្នា លោកស្រី តាន់ ផល្លី ជាសមាជិកអចិន្រ្តៃយ៍នៃសមាគមនារីកម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ និងជាអ្នកដែលចូលរួមសង្កេតការណ៍ ​លើកឡើងថា ការណ៍ដែលកម្ពុជា​មាន​គណបក្ស​នយោបាយច្រើននោះ​ បង្ហាញថា ​កម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បាន​ប្រកាស​លទ្ធផលផ្លូវការ ​នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​អាណត្តិទី៥ ឆ្នាំ២០២២ ដោយ​មានគណបក្សចំនួន ៩ប៉ុណ្ណោះ ​ដែល​ទទួល​បានអាសនៈ ក្នុងចំណោមគណបក្ស​សរុប​ចំនួន១៧ ​ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

ក្នុងចំណោម​ គណបក្សចំនួន៩​ដែលទទួលបានអាសនៈនោះ គឺគណបក្សប្រជាជន​កម្ពុជា​ទទួល​បានអាសនៈសរុប ៩,៣៧៦​ ដោយទទួលបានតំណែង ​មេឃុំចៅសង្កាត់ចំនួន​ ១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨ ជំទប់ទី២ ចំនួន ២៦១៕អត្ថបទ សេក ឧត្តម




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm