ការទូតសេដ្ឋកិច្ចជំរុញផ្សព្វផ្សាយសក្តានុពល និងទាក់ទាញវិនិយោគបរទេស ភ្ញៀវទេសចរបរទេសមកកម្ពុជា

2022/06/28 08:09:01 pm        391

ភ្នំពេញ៖ ការទូតសេដ្ឋកិច្ច គឺជាការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងការបង្កើន​ការយល់ដឹងទៅដល់បរទេសអំពីវប្បធម៌ល្អប្រភពប្រពៃ និងភាពសំបូរបែបរបស់កម្ពុជា ជាពិសេស​ផ្សព្វផ្សាយសំដៅការទាក់ទាញ វិនិយោគិនបរទេស និងភ្ញៀវទេសចរណ៍បរទេស​មកកម្ពុជា​ឲ្យកាន់​តែច្រើន។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងនៅក្នុងការបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ចក្នុង​គន្លង​ប្រក្រតីថ្មី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះថា សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងដោយថាមវ័ន្ត ដោយសារ​សន្តិភាព ស្ថេរភាពនយោបាយ ម៉ាក្រូ សេដ្ឋកិច្ច និងភាពជោគជ័យក្នុងការប្រយុទ្ធ​ប្រឆាំង​ជម្ងឺកូវីដ-១៩ កត្តានេះ កម្ពុជាបានប្រែក្លាយវិបត្តិចំពោះមុខ​ឱ្យ​ទៅជាឱកាសកែទម្រង់ មូលដ្ឋាន​គ្រឹះនៃសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។

បញ្ហាទាំងនេះមន្រ្តីការទូតគួរខិតខំចូលរួមផ្សព្វផ្សាយអំពីច្បាប់វិនិយោគថ្មី ជូនវិនិយោគិន​បរទេស​ឲ្យបានទូលំទូលាយ ក្រៅពីនេះគួរបន្តសម្របសម្រួល​ផ្គួរផ្គង​ និងតភ្ជាប់វិនិយោគិនក្នុងស្រុក និង​បរទេសតាមលទ្ធភាពដែលអាចធ្វើបាន ក្នុងនោះនៅតាមដ្ឋានតំណាងនៃកម្ពុជានៅបរទេសនីមួយៗ ត្រូវពង្រឹងការប្រឹក្សាយោបល់ ការផ្លាស់ប្តូរទំនាក់ទំនងដល់វិនិយោគិនដែលមាន​ចំណាប់អារម្មណ៍​មកវិនិយោគនៅកម្ពុជា និងជម្រុញការតាំងពិរព័ណខ្មែរនៅបរទេសជាដើម ។

កត្តាទាំងអស់នេះ គឺជាចំណុច សំខាន់ដែលមន្រ្តីការទូតរបស់កម្ពុជាអាចផ្សព្វផ្សាយ សំដៅទាក់ទាញ​ភ្ញៀវទេសចរ​បរទេសមកកម្ពុជាឲ្យកាន់តែច្រើន។

ជុំវិញការវិស័យទេសចរណ៍,លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរកម្ពុជា លើកឡើងថា កម្ពុជា​គឺជាប្រទេស​ដែលមានសក្តានុពលលើវិស័យទេសចរ ដែលភ្ញៀវទេសចរណ៍ជាច្រើនបានស្គាល់​ពី​វប្បធម៌បុរាណ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ​និងតំបន់ឆ្នេរស្អាតរបស់កម្ពុជាជាដើម ហើយអ្វីដែល​ជា​ការចូលចំណែកកាន់តែសំខាន់ទៀតនោះ ​គឺវិស័យម្ហូបអាហារ, ជាក់ស្តែងរយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ ​ទេសចរណ៍បរទេសជាច្រើនបានស្គាល់ពីវិស័យម្ហូបអាហារនៅកម្ពុជាដូចជា សម្លរប្រហើរ សម្លរកកូរ អាម៉ុកត្រី ប្រហុកខ្ទិះជាដើម ដែលវិស័យនេះហើយ បានធ្វើឲ្យគេ​នឹកឃើញ​កម្ពុជា នឹងការចង់មកទស្សនាកម្សាន្តនៅកម្ពុជា ជាបន្តបន្ទាប់ឡើងវិញ។

ជុំវិញបញ្ហានេះ, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី បានស្នើរដល់មន្រ្តីការទូតកម្ពុជា ជាពិសេស​មន្រ្តីនៅតាមដ្ឋានតំណាងការទូត ​ត្រូវបន្តខិតខំប្រឹងប្រែងសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរួមគ្នាទាញយកផលប្រយោជន៍ជាអតិបរមា ​ពីកិច្ច ព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេរភាគីដែលទើបចូលជាធរមាន ក៏ដូចជាកត្តាអំណោយផលផ្សេងៗរួមមាន ច្បាប់វិនិយោគថ្មី ក្នុងន័យជម្រុញ ​ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភព​លោក តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី​ ឲ្យកាន់តែស៊ីជម្រៅ និង​ទូលំទូលាយ ដើម្បីធ្វើពិពិធកម្មប្រភពកំណើន ​ការពង្រីកសក្តានុពលសេដ្ឋកិច្ច និងទាញយក​អត្ថប្រយោជន៍ផ្សេងៗ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm