កម្មករ-និយោជិតសង្ឃឹមថា ប្រាក់ឈ្នួលអប្បបរមា នឹងកើនឡើងថែមទៀតក្នុងឆ្នាំ២០២៣

2022/06/28 08:39:42 pm        495

ភ្នំពេញ៖ ខណៈដែលកិច្ចចចារប្រាក់អប្បបរមាក្នុងវិស័យឧស្សាហ៍កម្មកាត់ដេរសម្រាប់ឆ្នាំ២០២៣ នឹងចាប់ផ្តើមនាខែកក្កដាតទៅ ក្រុមកម្មការិនីតាមរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បានបង្ហាញក្តីសង្ឃឹមថា ប្រាក់ខែគោលរបស់ពួកគេ នឹងត្រូវតម្លើងថែមទៀត ទោះបីជាក្នុងចំនួនតិច ឬច្រើនក្តី ដោយសារភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ រវាងទូរទស្សន៍ព័ត៌មានប៊ីធីវី កម្មការនីរោងចក្រកាត់ដេរ​សំលៀកបំពាក់ ស្ថិតនៅ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២២នេះ​ បានលើកឡើងថា ​គិតចាប់ពីចូលបំពេញការងារក្នុងវិស័យកាត់ដេរ រហូតមកទល់​បច្ចុប្បន្ននេះ ឃើញថាប្រាក់ឈ្នួលអប្បបរមា ​តែងតែតម្លើងជារៀងរាល់ឆ្នាំ។

ពួកគាត់ បានឱ្យដឹងទៀតថា ការដំឡើងប្រាក់ឈ្នួលនេះ មិនថាមុន ​និងក្នុងវិបត្តិនៃការរាតត្បាត​ជំងឺ​កូវីដ១៩ទេ គឺបានកើនឡើងជាបន្តបន្ទាប់​ ទោះបីចំនួននោះមិនច្រើនយ៉ាងណាក៏ដោយ ក៏នៅ​តែពេញចិត្ត ព្រោះក្នុងវិបត្តិកូវីដ១៩ ធ្វើឲ្យរោងចក្រមួយចំនួនបានបង្ខំចិត្តផ្អាកដំណើរការអាជីវកម្ម និង​ជះឥទ្ធិពលដល់កម្មករបាត់បង់ការងារផងដែរ។

លោក វង្ស រដ្ឋា រដ្ឋបាលរោងចក្រកាត់ដេរ​សំលៀកបំពាក់ ឌូហឺស្ត ខេមបូឌា ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ​ បានមានប្រសាសន៍ប្រាប់ ប៊ីធីវីថា ការដំឡើង​ប្រាក់ឈ្នួលជូនដល់​កម្មករ​និយោជិត​អាចធ្វើទៅបាន​ អាស្រ័យលើផលិតភាពការងារ​ ក៏ដូចជាផ្អែកលើការបញ្ជាទិញជាដើម ក្នុងករណី​គ្មានការបញ្ជាទិញ ភាគីនិយោជកក៏មិនអាចឆ្លើយតបបានដូចគ្នាដែរ។

លោក បានបន្តថា បច្ចុប្បន្ននេះសម្រាប់ប្រាក់ឈ្នួលដែលកម្មករនិយោជិត​ទទួលបាន គិតទាំង​ប្រាក់​ឈ្នួលអប្បបរមា ប្រាក់ថែមម៉ោងការងារ ​និង​ប្រាក់​ឧបត្ថម្ភ​នានាសរុប ​ចន្លោះពី ៣០០ ដុល្លារ ដល់ ៣៥០ដុល្លារ ក្នុង១ខែ។

យោងតាមសេចក្តីជូនដំណឹង ​ស្តីពី​កាលវិភាគ​នៃ​ការ​ចរចា​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ​ផលិត​ស្បែកជើង​ និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់ថា ​នឹងចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២២ សម្រាប់​ការពិភាក្សា​ជា​លក្ខណៈផ្ទៃ​រវាងភាគី​សហជីព ​និងភាគីនយោជក​ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ​ដើម្បីសម្រេច​ប្រាក់ឈ្នួល​អប្បបរមាក្នុង​វិស័យឧស្សាហកម្មកាត់ដេរ សម្រាប់ឆ្នាំ២០២៣។

សូមជម្រាបថា គិតត្រឹមឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមា​ដែល​កម្មករ​និយោជិត​ទទួល​បាន​មានចំនួន ១៩៤ដុល្លារអាម៉េរិក ក្នុង១ខែ។

ប្រាក់ឈ្នួលអប្បបរមា​ គឺជាឈ្នួលការងារ ​ឬឈ្នួលសេវាកំរិតដោយច្បាប់ជាតិ ដែលនិយោជក​ត្រូវ​បើកឱ្យ​កម្មករនិយោជិត។ ប្រាក់ឈ្នួលអប្បបរមាអាចត្រូវបានកំណត់​តាម​កំរិត​ប្រាក់ឈ្នួល ឬប្រាក់​សេវាប្រចាំម៉ោងប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ​ឬប្រចាំខែទាបបំផុត ​ហើយនៅកម្ពុជា ប្រាក់ឈ្នួល​អប្បបរមាត្រូវបានគណនា​តាមកំរិតកំណត់នៃប្រាក់ឈ្នួលប្រចាំខែ ​និងត្រូវបានរៀបចំឡើង​សម្រាប់​កម្មករនិយោជិតទាំងអស់នៅក្រោមច្បាប់ស្តីពីការងារ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm