បុណ្យសមុទ្រឆ្នាំ២០២២ គ្រោងរៀបចំនៅខែធ្នូខាងមុខនេះ ក្នុងខេត្តព្រះសីហនុ

2022/06/28 09:02:46 pm        553

ព្រះសីហនុ៖ បើមិនមានការប្រែប្រួលនៅទេ ព្រឹតិ្តការណ៍រៀបចំបុណ្យសមុទ្រជុំទី៣ ឆ្នាំ២០២២នេះ គ្រោងរៀបចំនៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ នៅខេត្តព្រះសីហនុ ហើយ​ព្រឹត្តិការណ៍នេះ នឹងរៀបចំចំពេលដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហា សន្និបាតក្លឹបឆ្នេរ​សមុទ្រស្អាតជាងគេបំផុតលើពិភពលោក ដែលមានបណ្តាប្រទេសចូលរួមជាង ៤០ប្រទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា នៅទីស្តីក្រសួង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​បានថ្លែងថា ព្រឹត្តិការណ៍រៀបចំ​បុណ្យ​សមុទ្រឆ្នាំ២០២២នេះ ​នឹងរៀបចំមានភាព​អធិកអធម​ធំជាង​ឆ្នាំកន្លងមក ខណៈព្រឹត្តិការណ៍​បានអាកខានរៀបចំចំនួន២ឆ្នាំ ដោយសារការរាតត្បាតកូវីដ១៩ ​ហើយណាមួយ ការរៀបចំ​ព្រឹត្តិការណ៍​បុណ្យឆ្នាំនេះ ​គឺធ្វើឡើងចំពេលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាតក្លឹប​ឆ្នេរសមុទ្រ​ដែលស្អាត​ បំផុតលើពិភពលោក ​ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើ​ទឹកដី​ខេត្តព្រះសីហនុ ។

នៅក្នុងព្រឹត្តិការណ៍សមុទ្រនេះ​ ក៏ជាកញ្ចប់ទេសចរណ៍មួយដ៏សំខាន់ ដែលនឹងមានភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន​ប្រទេសទៀត​ផងដែរ នឹងទិញ​កញ្ចប់ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ក្នុងរយៈពេល​នេះផងដែរ​ ហើយឯកឧត្តម​ ថោង ខុន ក៏បានអំពាវនាវអោយក្រុមហ៊ុនការីទេសទេសចរណ៍នានា សូមលក់កញ្ចប់ទេសចរណ៍នេះនៅក្នុងតំលៃសមរម្យ ដើម្បីជាការប្រកួតប្រជែង​សម្រាប់តម្លៃ​ទីផ្សារ​សម្រាប់​ទាក់ទាញ​ទាំងភ្ញៀវជាតិ ​និងភ្ញៀវអន្តរជាតិ។

ឯកឧត្តម ថោង ខុន បន្តថា ការៀបចំបុណ្យសមុទ្រគឺគោលបំណងសំខាន់ ​លើកកម្ពស់ការយល់ដឹង​ប្រជាជន​កម្ពុជាទាំងមូល​ ជាពិសេសសម្រាប់ប្រជាជនរស់នៅតាមតំបន់ឆ្នេរសមុទ្រ ដើម្បីអោយគេ​ចូល​រួម​ថែរក្សាទីក្រុងឆ្នេរ ថែរក្សាឆ្នេរសមុទ្រ ​ឆ្នេរខ្សាច់ ថែរក្សាកោះ និងថែរក្សាទឹក​សមុទ្រអោយ​នៅតែល្អស្អាតជាដើម។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ​នៅល្ងាចថ្ងៃទី២៧ ខែមិថុនានេះ គឺបានរៀបចំដើម្បីប្រកាសសមាសភាពគណកម្មការអន្តរក្រសួង​រៀបចំព្រឹត្តិការណ៍​បុណ្យ​សមុទ្រឆ្នាំ២០២២ នៅផ្នែកនីមួយៗដោយធ្វើយ៉ាងណាអោយព្រឹត្តិការណ៍​សមុទ្រនេះដំណើរ​ការដោយមានភាពរលូនទាក់ទាញ ​និងជោគជ័យ៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm