មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងសមាគមចង្វាក់បេះដូង សហការអភិវឌ្ឍឯកទេសជំងឺបេះដូងនៅកម្ពុជា

2022/06/28 09:35:14 pm        834

ភ្នំពេញ៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល និងសមាគមចង្វាក់បេះដូង សាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នា លើការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសុខាភិបាល ផ្នែកជំងឺបេះដូង និងផ្តល់សម្ភារបរិក្ខារវេជ្ជសាស្រ្ត។

ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា និងលោកសាស្ត្រាចារ្យ ផាក ហ៊ីណាំ ឯកទេសជំងឺចង្វាក់បេះដូង ប្រធាន​មជ្ឈមណ្ឌល​អន្តរាគមន៍ជំងឺបេះដូង ​និងសរសៃរឈាម​ នៃមន្ទីរពេទ្យសេវេរ៉ន់ សាធារណរដ្ឋកូរ៉េ និង​លោកសាស្ត្រាចារ្យ ជន់ វ៉ាង ឯកទេសជំងឺចង្វាក់បេះដូង ប្រធានផ្នែកជំងឺចង្វាក់បេះដូង នៃ​មជ្ឈមណ្ឌល​សុខភាពរីវើ សហរដ្ឋអាមេរិក រួមទាំងក្រុមគ្រូពេទ្យ សហការលើការបណ្តុះបណ្តាល​ធនធាន​មនុស្ស ​លើវិស័យសុខាភិបាល ផ្នែកជំងឺបេះដូង ​និងផ្តល់សម្ភារបរិក្ខារវេជ្ជសាស្រ្ត ជូន​មនី្ទរ​ពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកសាស្ត្រាចារ្យ ផាក ហ៊ីណាំ បានឲ្យដឹងថា ការចុះអនុស្សរណៈនេះ ដើម្បីបណ្ដុះបណ្ដាល​ចំណេះ​ដឹង​ផ្នែកជំងឺបេះដូង​ ដល់ក្រុមគ្រូពេទ្យកម្ពុជា។ កន្លងមក​យើងក៏បានបណ្ដុះបណ្ដាលចំណេះ​ជំទាញនេះ​ ដល់គ្រូពេទ្យនៃមន្ទីពេទ្យមិត្ដភាពខ្មែរ-សូវៀត​ រួមជាមួយនឹងផ្ដល់ឧបករណ៍ផងដែរ។

ជាមួយគ្នានោះដែរលោកសាស្ដ្រាចារ្យ ចាន់ វិចិត្រ បានថ្លែងថា​ កន្លងមកនិស្សិតកម្ពុជាយើង ដែល​ជា​ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ​បានទៅសិក្សាដោយផ្ទាល់នៅក្រៅប្រទេស ជាមួយ​សមាគមចង្វាក់បេះដូងរបស់សាធារណរដ្ឋកូរ៉េ។ ​ដូច្នេះដើម្បីអភិវឌ្ឍឯកទេសជំងឺបេះដូង នៅកម្ពុជា​នេះ ដល់កម្រិតស្ដង់ដារ ​ជូនប្រជាពលរដ្ឋទើបយើងបានចុះអនុស្សារណៈនេះជាមួយគ្នា។

បើតាមលោកវេជ្ជបណ្ឌិតឯកទេស លឹម ស៊ីវុតថា ប្រធានផ្នែកព្យាបាលជំងឺបេះដូង និងសរសៃឈាម​នៃមន្ទីរមិត្ដភាពខ្មែរ-សូវៀត ឲ្យដឹងថា ជំងឺបេះដូង​ គឺជាជំងឺរុំារៃ តែក៏ជាជំងឺមួយដែលធ្វើឱ្យ​គ្រោះថ្នាក់​ភ្លាមៗ ដល់ជីវិតដោយមិនដឹងមុន។​ ដូច្នេះដើម្បីការពារ ប្រសើរជាងព្យាបាល​ គឺត្រូវមាន​របប​អាហារ​ត្រឹមត្រូវ​ កុំឱ្យធាត់លើសទម្ងន់ពេក ​ហាត់ប្រាណឱ្យបានទៀងទាត់ ​និង​ទៅ​ពិនិត្យសុខភាព​ជា​ប្រចាំផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm