បាល់ទាត់៖ អតីតប្រធានក្រុម Manchester City, Fernandinho បានត្រលប់ទៅកាន់ទឹកដីកំណើតប្រេស៊ីលដោយផ្ទេរទៅកាន់ក្លិប Athletico Paraneanse ដែលជាក្លិបចាប់ផ្តើមអាជីពដំបូង។
កីឡាករវ័យ ៣៧ឆ្នាំអតីតក្រុមជំរើសជាតិប្រេស៊ីលរូបនេះបានបញ្ជាក់ថា បានទទួលសំណើពីក្លិបជាច្រើន តែគេសំរេចចិត្តជ្រើសរើសក្លិបចាស់របស់ខ្លួនវិញ។ Fernandinho បានចាកចេញពី Manchester City ក្រោយចប់រដូវកាលកន្លងទៅ បន្ទាប់ពីចំណាយពេល ៩ឆ្នាំនៅកីឡដ្ឋាន Etihad។ ម្ចាស់ជ័យលាភី English Premier League ៥លើករូបនេះបានវិលទៅកាន់ Athletico Paranaense វិញក្រោយចាកចេញអស់រយៈពេល ១៧ឆ្នាំនៅពេលផ្ទេរទៅកាន់ក្លិបអ៊ុយក្រែន Shakhtar Donetsk។ Athletico បច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Chelsea លោក Luiz Felipe Scolari៕
អត្ថបទ៖នាង សុភាវុធ