បាល់ទាត់៖ អតីតអ្នកចាំទី Chelsea, Petr Cech នឹងលាលែងពីតំណែងទីប្រឹក្សាបចេ្ចកទេសនៅតោខៀវ Chelsea នៅដំណាច់ខែនេះមិថុនានេះ។ បុរសវ័យ ៤០ឆ្នាំរូបនេះបានចូលមកកាន់តំណែងនេះកាលពីឆ្នាំ២០១៩ ក្នុងវិលត្រលប់មកកាន់ទឹកដី Stamford Bridge វិញ។
Petr Cech ធ្លាប់ចំណាយពេលជាកីឡាករនៅ Chelsea រយៈពេល ១១ឆ្នាំឈ្នះពានសរុប ១៣ ដែលរួមមាន English Premier League បួនលើក និង UEFA Champions League មួយលើក។ Petr Cech បាននិយាយថា គឺជាការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់សំរាប់រូបគេក្នុងតំណែងមួយនេះរយៈពេល ៣ឆ្នាំកន្លងមក។ តែអ្វីៗបានប្រែប្រួល Chelsea ក៏មានម្ចាស់ថ្មី ដូច្នេះនេះជាពេលវេលាដ៏សមស្របក្នុងការចាកចេញ។
Petr Cech ជាមនុស្សចុងក្រោយគេម្នាក់ទៀតដែលចាកចេញពីក្លិប បន្ទាប់ពីការចូលមកវិនិយោគដោយម្ចាស់ថ្មីគឺអ្នកជំនួញអាមេរិកលោក Todd Boehly។ មុននេះដែរ នាយកក្លិបលោក Bruce Buck ក៏បានប្រកាសពីការចាកចេញ ហើយសប្តាហ៍មុន Chelsea ក៏បានបញ្ជាក់ពីការចាកចេញរបស់នាយកបច្ចេកទេស Marina Granovskaia ផងដែរ៕
អត្ថបទ៖នាង សុភាវុធ