លោក Ryu Hirose ថា​នឹង​លះបង់​ខ្លួនប្រាណ និង​បទពិសោធន៍​ទាំង​ប៉ុន្មាន​ដើម្បី​ជម្រើស​ជាតិ​កម្ពុជា​

2021/04/27 09:59:58 am        148

​បាល់ទាត់៖ លោក Ryu Hirose គ្រូបង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា លោក​នឹង​លះបង់​ខ្លួនប្រាណ និង​បទពិសោធន៍​ទាំងអស់ដើម្បី​ដឹកនាំ និង​អភិវឌ្ឍន៍​ក្រុម​គោព្រៃ​កម្ពុជា ឆ្ពោះ​ទៅ​រក​ភាព​ខ្លាំង ឆ្លើយតប​ទៅ​នឹង​ការ​ផ្ដល់​សេចក្ដីទុកចិត្ត​ របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Keisuke Honda ក៏ដូចជា​អ្នកគាំទ្រ​កម្ពុជា​ផង​ដែរ។​

​អតីត​គ្រូ​បង្វឹក​ក្រុម​យុវជន​ក្លិប​យក្ស​ចិន Guangzhou បាន​លើក​ឡើង​ថា លោក​ពិតជា​សប្បាយចិត្ត ដែល​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គ្រា​ដែល​ក្នុងនាម​គ្រូ​បង្វឹក​លោក នឹង​ទទួល​ស​ខុសត្រូវ​លើ​គ្រប់​បញ្ហាដែល​កើតមានឡើង បើ​ទោះបី​មាន​ភាព​លំបាកស្មុគស្មាញ​យ៉ាងណាក៏ដោយ។ ​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​ដដែល​សង្កត់​ធ្ងន់​ថា ចាប់​ពី​ពេល​នេះ​តទៅ លោក​នឹង​លះបង់​ខ្លួនប្រាណ ឆន្ទៈ​របស់​ខ្លួន និង​យក​បទពិសោធន៍ដែល​បា​នពី​អាជីព​ ជា​គ្រូ​បង្វឹក​បាល់ទាត់​របស់​ខ្លួន​ទាំង​ប៉ុន្មាន ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ឲ្យ​កីឡាករ​មានការ​អភិវឌ្ឍ រីក​ចម្រើន​ទៅមុខ និង​កសាង​ក្រុម​មួយដែល​ខ្លាំង​សម្រាប់​ប្រកួតប្រជែង ​ជាមួយ​ក្រុម​នៅ​ក្នុង​តំបន់​អាស៊ី និង​ពិភពលោកផង​ដែរ។​

​សូម​រំ​ឭកថា លោក Ryu Hirose ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជំនួស​កៅអី​លោក Felix G.Dalmas ​បន្ទាប់ពី​បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទីន​នេះ មិន​អាច​បន្ដ​ដំណើរ​ជា​មួយ​ក្រុម​គោព្រៃ​កម្ពុជា​ទៀត​បាន ក្រោម​ហេតុផល​ផ្ទាល់ខ្លួន។ ដូច្នេះ​គ្រូ​បង្វឹក​វ័យ ៦៥​ឆ្នាំ​រូប​នេះ​នឹងត្រូវ​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា រហូតដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ជាមួយ​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda។ ​សម្រាប់​ភារកិច្ច​ចំពោះ​មុខ​ពេលនេះ លោក Ryu Hirose កំពុង​សម្លឹង​កីឡាករ ជាក់ស្ដែង​ក្នុង​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ លោក​ក៏បាន​អញ្ជើញ​ទស្សនា​ការប្រកួត​មួយ​ចំនួន​ផង​ដែរ ដើម្បី​ជ្រើសរើស​កីឡាករ​ប្រមូលផ្ដុំ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ការប្រកួត​ជម្រុះ​ជុំ​ទី​២ នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ នៅ​សល់ ៣​ប្រកួត​ក្នុង​ពូ​ល C នា​ខែ​មិថុនា​ខាងមុខ​នៅ​ប្រទេស​បា​រ៉ែ​ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        126
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        138
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm