ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម​តា​លី​បង់ មក​លើ​មូលដ្ឋាន​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន សម្លាប់​កងកម្លាំង​សន្តិសុខ ​៣​នាក់​

2021/04/27 09:59:58 am        27

​អន្តរជាតិ៖ មន្ត្រី​អះអាង​ថា​ ក្រុម​បះបោរ​តា​លី​បង់ បាន​វាយប្រហារ​មក​លើ​មូលដ្ឋាន​យោធា​ស្ថិតនៅ​ខេត្ត​ភាគ​ខាងកើត​ប៉ា​ក់តៀ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ព្រឹក​ថ្ងៃ​អង្គារ បាន​សម្លាប់​កងកម្លាំង​ការពារ​ជន​ស៊ីវិល​យ៉ាងហោច ៣​នាក់។​

​លោក​អាប់​ឌុល រ៉ា​ម៉ាន់ ម៉ាន់​ហ្គា​ល់ គឺជា​អ្នកនាំពាក្យ​អភិបាលខេត្ត បាន​និយាយ​ថា កងកម្លាំង​សន្តិសុខ ៥​នាក់​ផ្សេងទៀត បាន​រង​របួស​ក្នុងការ​វាយប្រហារ​មួយ​នេះ​។​

​លោក​ម៉ាន់​ហ្គា​ល់ បាន​បន្តថា ជន​បំផ្ទុះ​រថយន្ត​បង្កប់​គ្រាប់បែក​អត្តឃាត មាន​គោលដៅ​មកលើ​ច្រក​ចូល​មូលដ្ឋាន​យោធា​ស្ថិត​នៅក្នុង​រដ្ឋធានី​ហ្គា​ដេ​ស ហើយ​ក្រោយមក ខ្មាន់កាំភ្លើង​២​នាក់ ចាប់ផ្តើម​បាញ់ប្រហារ​មកលើ​កងក​ម្លាំ​ង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​លោក​បន្តថា កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​បាញ់សម្លាប់​ខ្មាន់កាំភ្លើង​២​នាក់ អំឡុង​ការផ្ទុះអាវុធ​ដែល​ចំណាយពេល​ប្រហែល ១០​នាទី ហើយ​បច្ចុប្បន្ន​កន្លែងកើតហេតុ គ្រប់គ្រង​ស្ថាន​ការ​បាន​វិញ​ហើយ​។​

​ដោយឡែក លោក​ហ្សា​ប៊ី​ហ៊ូ​ឡា មូ​ចា​ហ៊ី​ដ គឺជា​អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​តា​លី​បង់ បាន​និយាយថា ពួកគេ​គឺជា​អ្នក​ឈរ​នៅ​ពីក្រោយ​ការវាយប្រហារ​មួយ​នេះ នៅ​ទីក្រុង​ហ្គា​ដេ​ស​៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        2
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm