ទួរគី​ដក​សិទ្ធិ​វ៉េតូ​លើ​ហ្វាំ​ង​ឡង់​ និង​ស៊ុយអែត​ក្នុង​ការ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ ​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការពង្រីក​ខ្លួន

2022/06/29 05:11:59 pm        664

​ទួរគី៖ សមាជិក​សម្ព័ន្ធ​ណា​តូ​គឺ​ប្រទេស​ទួរគី​បាន​ដក​សិទ្ធិ​ក្នុង​ការ​ជំទាស់ ​ឬ​វ៉េតូ (veto)​ ជុំវិញ​ការ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​លោក​ខាង​លិច​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បន្ទាប់ពី​ប្រទេស​ទាំង​៣​ បាន​ព្រមព្រៀង​ការពារ​សន្តិសុខ​ឲ្យ​គ្នា​ទៅវិញទៅមក ជា​ការ​បញ្ចប់​ភាព​តានតឹង​រយៈ​ពេល​ជាច្រើន​សប្ដាហ៍ ដែល​បាន​សាកល្បង​ការ​រួបរួម​របស់​សម្ព័ន្ធ​មិត្ត​ប្រឆាំង​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ដំណើរ​វិវឌ្ឍន៍​ថ្មី​នេះ​បាន​កើន​ឡើង​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការពិភាក្សា​រយៈពេល​ ៤​ម៉ោង​មុន​ជំនួប​កំពូល​សម្ព័ន្ធ​ណា​តូ​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ ជា​ការ​ទម្លាយ​ភាព​ជាប់​គាំង​ដ៏​អាម៉ាស់​នៅ​ឯ​ជំនួប​មេដឹកនាំ​ទាំង​ ៣០​ប្រទេសដែល​មាន​បំណង​បង្ហាញ​ដំណោះស្រាយ​ប្រឆាំង​នឹង​រុស្ស៊ី​។ ​ការ​ដក​សិទ្ធិ​វ៉េតូ​នេះ​មានន័យថា​ ទីក្រុង Helsinki និងទីក្រុង Stockholm អាច​បោះ​ជំហាន​ជាមួយ​ពាក្យ​ស្នើសុំ​ចូលរួម​ជាមួយ​សម្ព័ន្ធ​យោធា​នេះ ជា​ការ​ព្រមព្រៀង​នូវ​អ្វី​ដែល​នឹង​ក្លាយជា​ការផ្លាស់ប្ដូរ​ដ៏​ធំ​បំផុត​នៅ​ក្នុង​សន្តិសុខ​របស់​អឺរ៉ុប ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ ខណៈ​ប្រទេស​ទាំង​២ ដែល​ជា​ប្រទេស​ប្រកាន់​គោលជំហរ​អព្យាក្រឹត្យ​ជា​យូរ​មក​ហើយ​ក្នុង​តំបន់​អឺរ៉ុប​ខាង​ជើង ស្វែងរក​ការ​ការពារ​ពី​សម្ព័ន្ធ​យោធា​ណា​តូ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។

​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg និង​ប្រធានាធិបតី​ទួរគី​បាន​បញ្ជាក់​ពី​កិច្ច​ព្រម​ព្រៀង​នេះ​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែកបន្ទាប់ពី​កិច្ចពិភាក្សា​រវាង​ប្រមុខ​អង្គការ​ណា​តូ, ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan, នាយករដ្ឋមន្ត្រី​ស៊ុយអែត​លោកស្រី Magdalena Andersson និង​ប្រធានាធិបតី​ហ្វាំ​ង​ឡង់​លោក Sauli Niinisto។ ​លោក Stoltenberg ក៏បាន​និយាយ​ផង​ដែរ​ថា ប្រទេស​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​នឹង​ដក​ការ​រឹតត្បិត​របស់​ពួកគេ​លើ​ការ​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​ទួរគី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        304
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        303
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm