ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ហាត់​ជុំ​គ្នា ២​ថ្ងៃ​មុន​ចេញទៅ​ប្រកួត​ AFF U19 ​នៅ​ឥណ្ឌូនេស៊ី​ស្អែក​នេះ​

2022/06/29 05:22:47 pm        502

​បាល់ទាត់៖ បន្ទាប់ពី​ធ្វើតេស្ដ​ជាច្រើន​ដំណាក់កាល និង​ចម្រាញ់​បាន​កីឡាករ ២៣​នាក់​ចុងក្រោយកាលពី​សប្ដាហ៍​មុន ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជាបានចាប់ផ្ដើម​ហ្វឹកហាត់​ជុំគ្នា​ជា​ផ្លូវការកាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនានៅ​កីឡដ្ឋាន​ Smart RSN ​របស់​ភ្នំពេញ​ក្រោ​ន ដើម្បី​ត្រៀម​ការប្រកួត​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៩​ឆ្នាំ​ AFF U19 Championship 2022 ​នៅ​ប្រទេស​ឥណ្ឌូនេស៊ីចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​១៥ ខែកក្កដា​ខាងមុខ ។​

​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុនលោក​ Kuji Gyotoku ​សម្រាប់​ការប្រមូលផ្ដុំ​ហ្វឹកហាត់​ផ្លូវការ​នេះគឺមាន​រយៈពេល ២​ថ្ងៃ​ប៉ុណ្ណោះ មុន​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាការចាកចេញ​ពី​មាតុភូមិ ដែល​ពួកគេ​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ីនៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា​ស្អែក​នេះ។ ក្រុមយុវជន​ U19 ​កម្ពុជាស្ថិតក្នុង​ពូ​ល​ B ​ជាមួយ​ក្រុម​ U19 ​ម៉ាឡេស៊ី ទី​ម័​រ​ខាងកើត សិង្ហ​បុរី និង​ឡាវ។​ ​លោក​ Kuji Gyotoku ​ធ្លាប់បាន​គូសបញ្ជាក់ថា សម្រាប់​ស្ថានភាព​កូនក្រុម​ពេលនេះគឺ​មិន​ដូច​ក្រុមយុវជន​ U19 ​ដែល​បាន​ទៅ​ប្រកួត​នៅ​វៀតណាម​នោះទេ ដ្បិត​ពេលនោះក្រុម​ខ្លួន​មាន​ពេល​ច្រើន​ក្នុង​ការរៀបចំ​ក្រុម តែ​ពេលនេះដោយសារ​បញ្ហា​កូ​វីដ​-១៩ និង​ការប្រកួត​លី​គ​មាន​ភាព​មមាញឹក ជាហេតុ​នាំ​ឲ្យ​លោក​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​ក្រុម និង​ការហ្វឹកហាត់​ជុំគ្នា។​ ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​លោក​បាន​សង្កត់ធ្ងន់ថា ដោយ​សារ​កីឡាករ​មួយចំនួនដែលមាន​អាយុ​អាច​លេង​ពាន​ AFF U19 Championship 2022 ​នេះបាន​ទៅតាម​ក្លិប​របស់​ពួកគេគឺជា​កីឡាករ​សំខាន់ ដូច្នេះ​លោក​បានសម្រេច​មិន​កោះ​ហៅ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ជួយ​ក្លិប​របស់ខ្លួន ដែលមាន​ការប្រកួតប្រជែង​កម្រិត​ខ្ពស់។ តាមរយៈ​នេះ លោក​ក៏​សម្រេចចិត្ត​ផ្ដល់ឱកាស​ដល់​កីឡាករ​ដែលមាន​សមត្ថ​ភាព​ផ្សេងទៀត។ យ៉ាងណាក្ដី​លោក​ថា នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​បេសកកម្ម​នាពេល​ដ៏​ខ្លី​ខាងមុខ។​

​គួរ​ដឹងថា បន្ទាប់ពី​ធ្វើដំណើរ​ប្រទេស​ឥណ្ឌូនេស៊ី ក្រុម​ជម្រើសជាតិ​ U19 ​កម្ពុជាមាន​ពេល​តែ ៣​ថ្ងៃ​ប៉ុណ្ណោះដើម្បី​រៀបចំ និង​ត្រៀម​ការប្រកួត​ដំបូង​របស់ខ្លួន ដែល​កម្ពុជានឹងត្រូវ​ជួប​ក្រុម​ U19 ​សិង្ហ​បុរី​មុនគេនា​ថ្ងៃទី​០៣ ខែកក្កដា មុន​បន្ដ​ជួប​ម៉ាឡេស៊ីនា​ថ្ងៃទី​០៥ ខែកក្កដា​, ជួប​ឡាវនា​ថ្ងៃទី​០៧ ខែកក្កដា និង​ចុងក្រោយ​ជួប​ទី​ម័​រ​ខាងកើតនា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ នេះ។​ ​ដោយឡែក​បេក្ខភាព​ប្រកួតប្រជែងនៃ​ពូ​ល​ A ​វិញគឺមាន​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​, ​ថៃ​, ​មី​យ៉ាន់​ម៉ា​, ​វៀតណាម ប្រ៊ុយណេ និង​ហ្វីលីពីន​។ ក្រោយ​បញ្ចប់​ការប្រកួត ក្រុម​ដែល​ឈរ​លេខ​១ និង​លេខ​២ នៃ​ពូ​ល​នីមួយៗនឹង​ទទួលបាន​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​យុវជន​ប្រចាំ​តំបន់​អាស៊ាន​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        117
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm