មនុស្ស​ ១៩​នាក់​ស្លាប់​បន្ទាប់ពី​អគារ​មួយ​ខ្នង​បាន​ដួល​រលំ​ក្នុង​ពេល​ភ្លៀង​រដូវ​មូសុង​

2022/06/29 06:00:51 pm        366

​ឥណ្ឌា៖ ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​យ៉ាង​ហោ​ចណាស់ ​១៩​នាក់​ស្លាប់​នៅ​ពេល​ភ្លៀង​រដូវ​មូសុង​បាន​បណ្ដាល​ឲ្យ​អគារ​កម្ពស់ ​៤​ជាន់​មួយ​ខ្នង​ដួល​រលំនៅក្នុង​ទីក្រុង​សេដ្ឋកិច្ច Mumbai ប្រទេស​ឥណ្ឌា​។​

​យោងតាម​ក្រុមមន្ត្រី​មូលដ្ឋាន​សំណង់​ដែល​ស្ថិតនៅ​ក្បែរ​សំណង់​មិន​រៀបរយ ​ក្នុងស្រុក​មួយ​នៅ​កណ្ដាល​ទីក្រុង​នេះ​បាន​ដួលរលំ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​យប់​រំលង​អាធ្រាត្រ​កាល​ពី​ថ្ងៃ​ចន្ទ​។ ​មនុស្ស ​១៤​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​កាល​ពី​​ល្ងាច​ថ្ងៃ​អង្គារ ប៉ុន្តែ​ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​បាន​ទាញ​យក​សាកសព​ចំនួន​ ១៩​នាក់​ពី​គំនរ​កម្ទេច​ថ្ម​។ ​អ្នកនាំពាក្យ​កងកម្លាំង​ឆ្លើយតប​គ្រោះ​មហន្តរាយ​បន្ទាន់​ជាតិបាន​ប្រាប់​សារព័ត៌មាន AFP ថា ប្រតិបត្តិ​ការស្វែងរក និង​សង្គ្រោះ​កំពុង​បន្ត​។

​ក្រុម​អាជ្ញាធរ​ក្នុង​ទីក្រុង​នេះ​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ​៦​នាក់​ក្នុងចំណោម​អ្នក​ស្លាប់​មាន​អាយុ​ចន្លោះ​ពី​ ១៧​ឆ្នាំ និង​ ២១​ឆ្នាំ​។ ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​កំពុង​រំខាន​ដល់​ប្រតិបត្តិការ ខណៈ​ក្រុម​អ្នក​សង្គ្រោះ​ជីក​កកាយ​រក​អ្នក​នៅ​មាន​ជីវិត​ក្នុង​គំនរ​កម្ទេច​ថ្ម​។​ ​ការ​បាក់​រលំ​អគារ​តែង​កើតមាន​ធម្មតា​អំឡុង​ពេល​វេលា​នេះ ដោយសារតែ​សំណង់​អគារ​ចាស់ៗ​ និង​ទ្រុឌទ្រោម​ក្នុង​ពេល​មាន​ភ្លៀង​មិន​ឈប់​ប៉ុន្មាន​ថ្ងៃនេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        812
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm