Serena Williams បាន​ត្រឹម​បរាជ័យ​ក្នុង​ការ​វិល​មក​វិញ ១ឆ្នាំ​ក្រោយ​អវត្តមាន​ពី Wimbledon

2022/06/29 06:12:00 pm        149

​​វាយ​កូន​បាល់​៖ ​ក្តីសង្ឃឹម​របស់​កីឡាការិនី​អាមេរិក Serena Williams នៅ​ព្រឹត្តិការណ៍ Grand Slam, Wimbledon បាន​ត្រឹម​បរាជ័យ​ក្រោយ​អវត្តមាន​អស់​រយៈពេល ១ឆ្នាំ​។ ​​កីឡាការិនី​វ័យ ៤០ឆ្នាំ​រូបនេះ​បាន​វិល​មក​ទីលាន​ធំ​របស់ Wimbledon នេះ​វិញ​ជា​លើកដំបូង​តាំងពី​ពេល​របួស​នៅទីនេះ​កាលពី​ឆ្នាំមុន​ក្នុង​ព្រឹត្តិការណ៍ Wimbledon នេះ​ក្នុង​ជុំ​ទី១​។​

​​តែ​ការវិល​វិញ​នេះម្ចាស់​ជើងឯក Grand Slam ២៣លើក​រូបនេះបាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​បារាំង Harmony Tan ដែល​បាន​យកឈ្នះ​ជាមួយនឹង​លទ្ធផល​ដ៏​តានតឹង ៧-៥, ១-៦ និង ៧-៦(១០-៧)​។ ​​បរាជ័យ​លើក​នេះបានធ្វើឱ្យ​អ្នកគាំទ្រ​គិតថា ​ប្រហែលជា​លែង​បានឃើញ​វត្តមាន​របស់ Serena Williams នៅ Wimbledon ទៀត​ដោយ​សារតែ​របួស​ញាំញី ហើយ​វ័យ​កាន់​ចាស់​។​ ​​សូមបញ្ជាក់ថា Serena Williams បច្ចុប្បន្ន​មាន​ចំណាត់ថ្នាក់​ពិភពលោក​ដល់​ទៅ​លេខ ១២០៤ ឯណោះ​។

​​យើង​ងាក​មក​ការប្រកួត​គូ​ផ្សេងទៀត អតីត​ជើងឯក​ពីរលើកកីឡាការិនី​ឆេ​ក Petra Kvitova បាន​បន្តដំណើរ​ទៅ​ជុំ​ទី២ តែ​ត្រូវ​តាម​ពីក្រោយ​មួយ​សិត​ដើម្បី​យកឈ្នះ​កីឡាការិនី​អ៊ីតាលី Jasmine Paolini ដោយ​លទ្ធផល ២-៦, ៦-៤ និង ៦-២​។ ​​ជុំ​ទី២ Petra Kvitova នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​រ៉ូ​ម៉ា​នី Ana Bogdan​។ ​​ចំណែកឯ​អតីត​ជើងឯក​ឆ្នាំ២០១៩ កីឡាការិនី​រ៉ូ​ម៉ា​នី Simona Halep ក៏បាន​កក់​កៅអី​នៅ​ជុំ​ទី២ ដែរ​ក្រោយ​យកឈ្នះ​កីឡាការិនី​ឆេ​ក Karolina Muchova ដោយ​លទ្ធផល ៦-៣ និង ៦-២ ដើម្បី​បន្តដំណើរ​ជួប​ជាមួយ​កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Kirsten Flipkens៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm