អង្គការ​ផ្ដល់​ជំនួយ​អន្តរជាតិ Oxfam ថ្កោលទោស​ក្រុម​ប្រទេស G7 ថា ​កំពុង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់​ដោយ​គ្រោះ​អត់ឃ្លាន

2022/06/29 07:13:46 pm        530

​អឺរ៉ុប៖ ប្រមុខ​គោលនយោបាយ​វិសមភាព​របស់​អង្គការ Oxfam ក្រុម​ជំនួយ​សកល​លោក Max Lawson បាន​ប្រកាស​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ដោយ​ថ្កោលទោស​ចំពោះ​ការ​ផ្ដល់​ប្រាក់​ត្រឹមតែ 4.5ពាន់​លាន​ដុល្លារ​ដែល​ប្រទេស​មហាអំណាច​បាន​សន្យា​ថា ​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អត់ឃ្លាន​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ថា ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧​ ឬ​ G7​ កំពុង​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់​ដោយ​អត់​អាហារ និង​ដុត​បំផ្លាញ​ភព​ផែនដី​នេះ​។

​លោក Lawson បាន​ទទូច​ថា យើង​ត្រូវ​ការប្រាក់​ជា​ចាំបាច់​យ៉ាងហោចណាស់ 28.5​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​វិនិយោគ​លើ​ម្ហូបអាហារ និង​កសិកម្មដើម្បី​បញ្ចប់​ភាព​អត់ឃ្លាន និង​បំពេញ​ចន្លោះ​ដ៏​ធំ​នៅ​ក្នុង​ការ​អំពាវនាវ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​។ ប្រទេស G7 បាន​សន្យា​ផ្ដល់​ថវិកា​ប្រហែល 14​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អសន្តិសុខ​ស្បៀង​សកល​នៅ​ឆ្នាំនេះ រួម​ទាំង​ចំនួន​ដែល​បាន​សន្យា​កាលពី​ថ្ងៃ​អង្គារ​។

​យោង​តាម​សារព័ត៌មាន Politico ទោះ​យ៉ាង​ណា​ក៏ដោយ​គេ​មិន​ច្បាស់​ទេ​ថា​ ប្រាក់​ចំនួន​ប៉ុន្មានត្រូវ​បាន​ចែកចាយ​យ៉ាង​ពិត​ប្រាកដ​ដល់​អ្នក​ដែល​គួរ​ទទួល​បាន​។ ខណៈ​ដែល​សភា​អាមេរិក​បាន​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​ទិញ​សព្វាវុធ និង​ជំនួយ​ដ៏​សំខាន់​មួយ​សម្រាប់​អ៊ុយ​ក្រែ​ន​កាលពី​ខែ​មុន ដែល​រួម​បញ្ចូល​ទឹកប្រាក់​ចំនួន 5ពាន់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អត់ឃ្លាន​ជាស​កល​នោះ គ្មាន​កញ្ចប់​ថវិកា​សម្រាប់​ជួយសង្គ្រោះ​ភាព​អត់ឃ្លាន​ណាមួយ ​ត្រូវ​បាន​បញ្ជូន​ចេញ​ទេ​គិត​ត្រឹម​ចុង​សប្តាហ៍​មុន​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm