ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក៖ អាមេរិក​មិន​អាច​គ្រប់គ្រង​ព្រំដែន​របស់​ខ្លួន​បាន ក្រោយ​ជនអន្តោប្រវេសន៍​ជាង​ ៥០​នាក់​ស្លាប់

2022/06/29 09:35:44 pm        716

​ម៉ិ​ក​ស៊ិ​ក៖ លោក​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក Andres Manuel Lopez Obrador បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​គ្រប់គ្រង​នៅ​តាម​ព្រំដែន​ភាគខាងត្បូង​រប​ស់​ខ្លួន ដោយ​ស្ដីបន្ទោស​ថា​ខ្វះ​ការគ្រប់គ្រង បន្ទាប់ពី​មាន​ជនអន្តោប្រវេសន៍​ជាង ​៥០​នាក់​ស្លាប់ ខណៈ​កំពុង​ត្រូវ​បាន​រត់ពន្ធ​ចូល​ទៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ដែលជា​ករណី​រត់ពន្ធ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប ​របស់​សហរដ្ឋអាមេរិក​។

​ថ្លែង​អំឡុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ មួយថ្ងៃ​បន្ទាប់ពី​ជនអន្តោប្រវេសន៍​រាប់​សិប​នាក់ត្រូវ​បាន​រក​ឃើញ​ស្លាប់ ​នៅ​ក្នុង​រថយន្ត​ដឹកទំនិញ​បិទ​ជិត​មួយ​គ្រឿង​ក្បែរ​ទីក្រុង San Antonio រដ្ឋ ​Texas លោក Obrador និយាយ​ថា ​ការ​ស្លាប់​ទាំងនោះ​គឺជា​សោកនាដកម្ម​ដ៏​ធំ​បំផុត ដោយ​បន្ថែម​ថា ឧបទ្ទវហេតុ​បែបនេះ​កើតឡើង​ដោយសារ​ភាព​ក្រីក្រ ​និង​ការ​អស់សង្ឃឹម ព្រមទាំង​ភាព​ចលាចល​នៅតាម​ព្រំដែន​។​ លោក​ប្រធានាធិបតី​និយាយ​ថា ​ឧបទ្ទវ​ហេតុនេះ​កើតឡើង​ដោយសារ​មាន​ចលនា​រត់ពន្ធ​មនុស្ស ​និង​ខ្វះ​ការ​គ្រប់គ្រង ​ជាក់ស្ដែង​ដូចជា​ករណី​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​-​សហរដ្ឋអាមេរិក​ ប៉ុន្តែ​ក៏​មាន​នៅ​ក្នុង​ទឹកដី​អាមេរិក​ផង​ដែរ​។ ​ក្រុមមន្ត្រី​អនុវត្តន៍​ច្បាប់​អាមេរិក​បាន​ប្រាប់​សារព័ត៌មាន CBS ថា ឧបទ្ទវ​ហេតុនេះ​ទំនងជា​ករណី​រត់ពន្ធ​មនុស្ស​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​អាមេរិក បន្ទាប់ពី​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​នៅ​រដ្ឋ Texas បាន​បង្កើន​តួលេខ​ចំនួន​អ្នក​ស្លាប់​ដល់​ ៥១​នាក់​កាលពី​រសៀល​ថ្ងៃ​អង្គារ​។

គេ​មិន​ច្បាស់​ទេ​ថា តើ​ក្រុម​ជនរងគ្រោះ​ទាំងនោះ​នៅ​ក្នុង​រថយន្ត​នោះ​យូរ​ប៉ុណ្ណា តែ​នគរបាល​និយាយ​ថា ពុំ​មាន​ឃើញ​ទឹក ឬ​បើក​ម៉ាស៊ីនត្រជាក់​នៅ​ក្នុង​រថ​យន្ត​នោះ​ទេ ទោះបីជា​សីតុណ្ហភាព​រដូវ​ក្ដៅ​ឡើង​ខ្ពស់​ក៏ដោយ​។ ទោះជា​ជនរងគ្រោះ​ទាំង​អស់​នោះ​នៅ​មិនទាន់​អាច​បញ្ជាក់​អត្តសញ្ញាណ​បាន តែ​បុរស​ចំនួន ​៣៩​នាក់ និង​ស្ត្រី​ ១២​នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ រួមទាំង​ជនអន្តោប្រវេសន៍​មកពី​ម៉ិ​ក​ស៊ិ​ក ហុង​ឌូ​រ៉ា​ស់ និង​ហ្គា​តេ​ម៉ា​ឡា។ ចំណែក​មនុស្ស​ពេញ​វ័យ ​១២​នាក់ និង​កុមារ ​៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារតែ​រង​កំដៅ​យូរ​ពេក។ ​យោង​តាម​អ្នកនាំពាក្យ​អង្គភាព​អនុវត្តន៍​ច្បាប់​គយ និង​ការ​ធ្វើ​អន្តោប្រវេសន៍ ជនសង្ស័យ ​៣​នាក់​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​នេះ ដែល​ត្រូវ​គេ​ជឿថាបានរួម​ចំណែក​ក្នុង​ប្រតិបត្តិ​ការ​រត់ពន្ធ​មនុស្ស​ ដែល​បាន​ដឹកជញ្ជូន​ជនរងគ្រោះ​ទាំងនោះ​ចូល​ទៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        13
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm