លោក Zelenskyy ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​បណ្ដេញ​រុស្ស៊ី​ចេញ និង​អះអាង​ការវាយប្រហារ​លើ​ផ្សារ​ទំនើប

2022/06/29 09:51:37 pm        1.4 K

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ចោទប្រកាន់​រុស្ស៊ី​ថា ​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ខណៈ​លោក​បាន​ជំរុញឱ្យមាន​ការបណ្តេញ​រុស្ស៊ី​ចេញពី​អង្គការសហប្រជាជាតិ​។ លោក Zelenskyy បាន​ថ្លែង​ក្នុង​សុន្ទរកថា​ពី​ទីក្រុង Kyiv ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​។

មេដឹកនាំ​អ៊ុយ​ក្រែ​ន​រូបនេះ​បាន​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ​ បង្កើត​តុលាការអន្តរជាតិ​មួយ​ដើម្បី​ស៊ើបអង្កេតសកម្មភាព​របស់​ទាហាន​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ យើង​ត្រូវមាន​ចំណាត់ការ​បន្ទាន់ និង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ធ្វើឱ្យ​រុស្ស៊ី​បញ្ឈប់​ការសម្លាប់​កុមារ ប្រជាជន និង​មនុស្ស​គ្រប់គ្នា ដោយ​លោក​បាន​ព្រមាន​ថា បើ​មិន​ដូច្នេះ​ទេ​សកម្មភាព​ភេរវកម្ម​របស់​រុស្ស៊ី​នឹង​រាលដាល​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​អាស៊ី​ផ្សេងទៀត​។​ ​អ៊ុយ​ក្រែ​ន​បាន​អំពាវ​នាវ​ក្នុង​កិច្ចប្រជុំ​នេះ បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​ទៅលើ​ផ្សារ​ទំនើប ​ដែលមាន​មនុស្ស​ច្រើន​នាក់​នៅ​កណ្តាល​ទីក្រុង Kremenchuk បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ 18នាក់​ស្លាប់ និង​ជាង 50នាក់​ផ្សេងទៀត​រងរបួស​ ហើយ​មនុស្ស​ច្រើន​នាក់​ទៀត​នៅ​បាត់​ខ្លួន​។​

​លោក Zelenskyy បាន​បញ្ចេញ​វីដេអូ​ដែល​អះអាងថា ​បង្ហាញ​ពី​ពេលដែល​មី​ស៊ី​ល​បាន​វាយប្រហារ​លើ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Kremenchuk។​ ​លោក​បាន​និយាយថា វីដេអូ​នេះ​នឹង​ក្លាយជា​ភស្តុតាង​ដែល​មី​ស៊ី​ល​របស់​រុស្ស៊ី​ បាន​វាយប្រហារដោយ​ចេតនា​ទៅលើ​ទីតាំង​ផ្សារ​ទំនើប​នេះ។​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ីឧ​ត្ត​ម​សេនីយ Igor Konashenkov បាន​អះអាងថា យន្តហោះ​ចម្បាំង​បាន​បាញ់​មី​ស៊ី​ល​ស៊ី​ប​គោលដៅ​ទៅលើ​ឃ្លាំង​ផ្ទុក​អាវុធ និង​គ្រាប់រំសេវ​របស់​ប្រទេស​លោកខាងលិច ដែល​បាន​ផ្ទុះ ​និង​ឆេះ​ហាង​ទំនិញ​នៅក្បែរនោះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        304
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        303
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm