សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​បន្ត​កិច្ចចរចា​ដោយ​ប្រយោល​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

2022/06/29 10:18:39 pm        716

​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីរ៉ង់​បាន​បន្ត​កិច្ចចរចា​ដោយ​ប្រយោល ដើម្បី​ស្តារ​ឡើង​វិញ​កិច្ច​ព្រម​ព្រៀង​ក្នុង​ការកំណត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​អេ​រ៉ង់ ដោយ​សហភាព​អឺរ៉ុប​មាន​តួនាទី​ជា​អ្នក​សម្រប​សម្រួល​។ ​

​ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​និយាយ​ថា អនុរដ្ឋមន្ត្រី​ការបរទេស​លោក Ali Bagheri Kani បាន​ជួប​ជាមួយ​បេសកជន​សហភាព​អឺរ៉ុប​លោក Enrique Mora កាលពី​ថ្ងៃ​អង្គារ​នៅ​ប្រទេស​កាតា​។​ ការ​ចរចា​បាន​ចាប់ផ្តើម​កាលពី​ខែ​មេសា​ឆ្នាំមុន ហើយ​ត្រូវ​បាន​គេ​និយាយ​ថា ​ជិត​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ប៉ុន្តែ​ត្រូវបាន​ផ្អាក​កាលពី​ខែមីនា​ មួយ​ផ្នែកដោយ​សារតែ​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយក្រែ​ន​។ ​​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយថា លោក​មិនដឹង​នោះទេ​ថា ​តើ​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​អាច​ជំនះ​លើ​ភាព​ខ្វែងគំនិត​គ្នា​របស់​ពួកគេ​លើ​បញ្ហា ​ដូចជា​ទំហំ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​កម្រិត​ណា​គួរ​ត្រូវ​បាន​ដកចេញ​។​

​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥ រវាង​ប្រទេស​អ៊ីរ៉ង់ និង​មហាអំណាច​ពិភពលោក មាន​គោលបំណង​ទប់ស្កាត់​សកម្មភាព​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​អេ​រ៉ង់ ជា​ថ្នូរ​ទៅនឹង​ការដក​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​។​ ​ប៉ុន្តែ​ក្រោយមក​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ដក​ទីក្រុង​វ៉ាស៊ីន​តោន​ចេញពី​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​២០១៨ ហើយ​បាន​ដាក់​ទណ្ឌកម្ម​ឡើងវិញ​។ ​ប្រទេស​អ៊ីរ៉ង់​បាន​នឹង​កំពុង​បង្កើន​ការផលិត​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​បន្តបន្ទាប់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm