កីឡាករ​វាយ​កូន​បាល់​លំដាប់​កំពូល​មួយរូប​ទៀត​ខកខាន​មិនបាន​ចូលរួម Wimbledon ក្រោយ​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩

2022/06/29 10:27:22 pm        81

​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​លំដាប់​កំពូល​មួយរូប​ទៀតហើយ បាន​ខកខាន​មិនអាច​ចូលរួម​ការប្រកួត Grand Slam, Wimbledon ដោយសារ​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩​។​ ​​កីឡាករ​អ៊ីតាលី Matteo Berrettini បាន​ក្លាយជា​ជនរងគ្រោះ​ទី​ពីរ​ដោយសារ​កូ​វីដ​-១៩ បន្ទាប់ពី​កីឡាករ​ក្រូ​អាស៊ី Marin Cilic​។

​​កីឡាករ​វ័យ ២៦ឆ្នាំ Berretini ដែល​លំដាប់ថ្នាក់​លេខ៨ ក្នុង​កម្មវិធីបាន​និយាយថា​ គេ​មាន​អាកា​រៈហៀរ​សំបោ និង​កណ្តាស ហើយក៏​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​តែម្តង​។ ​Matteo Berrettini តាម​កាលវិភាគ​គឺ​ត្រូវ​ប្រកួត​ជុំ​ទី១ ដោយ​ជួប​ជាមួយ​កីឡាករ​ស៊ី​លី Cristian Garin តែ​តំណែង​របស់គេ​ក៏ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ​ស៊ុយអែត Elias Ymer ដែល​ចាញ់​កាលពី​វគ្គ​ជំ​រុះ និង​មានសំណាង​ឡើងមក​ប្រកួត​។​

​​Matteo Berrettini គឺជា​អតិ​ត​ជើងឯក​រង​ឆ្នាំមុន​ដែល​ចាញ់ Novak Djokovic នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​មុន​មកដល់ Wimbledon នេះ គេ​បានឈ្នះ​ការប្រកួត​លើ​ទីលាន​ស្មៅ ៩ប្រកួត​ជាប់​គ្នា​ជាមួយនឹង​ការ​ឈ្នះ​ជើងឯក Stuttgart Open នៅ​ប្រទេស​អាល្លឺម៉ង់​សប្តាហ៍​មុន​។ ​សូម​បញ្ជាក់ដែរថា កូ​វីដ​-១៩ មិនទាន់​អន់ថយ​ឡើយ​នៅ​ចក្រភព​អង់គ្លេស ពោលគឺ​រយៈពេល ២សប្តាហ៍​មកនេះមាន​អ្នក​ឆ្លង​ដែល​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​សរុប​ជិត ២លាន​ករណី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        127
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm