China Huaneng Group ប្រារព្ធកម្មវិធី «ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត» នៃស្ថានីយ៍​វារីអគ្គិសនីសេសាន​ក្រោម២ ក្រោមប្រធានបទ៖ ឈានទៅអនាគត ​ឱ្យផ្កាតំណាងសុភមង្គលរីកស្គុះស្គាយ

2022/06/30 12:15:28 am        952

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ China Huaneng Group ដែលជាអ្នកសាងសង់ និងដំណើរការស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២​នៅកម្ពុជា បានប្រារព្ធកម្មវិធី "ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត" ក្រោមប្រធានបទ​៖ ឈានទៅអនាគត ​ឱ្យផ្កាតំណាងសុភមង្គលរីកស្គុះស្គាយ។

កម្មវិធី"ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត" លើកនេះ បានយកក្មេងប្រុសឈ្មោះ សុខា ដែល​មាន​អាយុ​ ១០ឆ្នាំ ជាតំណាងដើម្បីទៅយល់ដឹងពីរឿងរ៉ាវជីវិត នៅក្នុងភូមិស្រែគរដែលបង្ហាញនូវការយកចិត្តទុកដាក់ជានិច្ចរបស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ចំពោះការអភិវឌ្ឍផ្នែកអប់រំក្នុងភូមិស្រែគរ និងការកែលម្អមណ្ឌលសុខភាពជាដើម ព្រមទាំងរួមបញ្ចូលនូវរឿងរ៉ាវដែលស្ថានីយ៍វារីអគ្គិសនីសេសានក្រោ២ នាំមកនូវថាមពលដ៏បរិបូរណ៍ ដល់អ្នកភូមិ និងបានសាងសង់សាលារៀន​ដើម្បីជួយកុមារ​ដែលនៅជុំវិញនោះ​ឱ្យបានទៅសាលារៀន។

ជារួម គឺបានធ្វើឱ្យជីវិតអ្នកភូមិ​ស្រែគរកាន់តែប្រសើរឡើង។ នៅភូមិស្រែគរបច្ចុប្បន្នមានមណ្ឌលសុខភាព​ដែលក្នុងមួយឆ្នាំអាច​សម្រាលកូនបានជាង ៨០នាក់។ ចំណែកដីដែលជាសំណង​របស់រដ្ឋាភិបាល បានធ្វើឱ្យ​ប្រជាជនមានចំណូលកាន់តែច្រើន។ អ្នកភូមិស្រែគរ កំពុងតែមានសុភមង្គល។

ការផ្លាស់ទីលំនៅថ្មីរបស់អ្នកភូមិនៃស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ គឺជាគម្រោងដ៏ធំបំផុត និងមានប្រជាជនច្រើនជាងគេ។ បន្ទាប់ពីភូមិស្រែគរបានសាងសង់សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ វត្តអារាម ប៉ុស្តិ៍នគរបាល និងកន្លែងសាធារណៈផ្សេងទៀតមក គឺមានប្រព័ន្ធលូ បណ្តាញអគ្គិសនី អណ្តូងទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតយ៉ាងគ្រប់គ្រាន់ និងកំពុងធ្វើឱ្យមានភាព​ប្រសើរឡើងយ៉ាង​ខ្លាំងនូវលក្ខខណ្ឌលំនៅដ្ឋាន និងជីវភាពរស់នៅរបស់អ្នកភូមិ។ ចំពោះដីដែលជាសំណង​សម្រាប់​ដាំដុះរបស់រដ្ឋាភិបាល​បានធ្វើឱ្យចំណូលរបស់​ប្រជាជនមានភាពកើន​ឡើង ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជាន​កាន់​តែធូរធា។

សូមបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ 2019 មក China Huaneng Group បានប្រារព្ធកម្មវិធី ថ្ងៃបើកចំហជា​សាធារណៈជារៀងរាល់ឆ្នាំនៅក្នុងប្រទេសដែលមានគម្រោងនេះ។  គេតែងតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃ"ការពិភាក្សារួមគ្នា សហការសាងសង់ និងការចែករំលែក" និងបង្ហាញថា ​China Huaneng Group ​បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ថាមពលស្អាតដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

China Huaneng Group ​បានបង្កើត"គំរូថ្មី"សម្រាប់កិច្ច​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ រយៈពេលវែង រវាងចិន និងកម្ពុជា។

ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ គឺជាក្រុមហ៊ុនមួយដែល Huaneng Lancang River Hydropower Co., Ltd.,​ជាអ្នកកាន់ភាគហ៊ុន និងគ្រប់គ្រង ព្រមទាំងគម្រោង BOT របស់ Royal Cambodian Group និង Vietnam Electric Power Company ជាអ្នកចូលហ៊ុន។ ​

មានទីតាំងស្ថិតនៅខេត្តស្ទឹងត្រែង ក្នុងស្រុកសេសានលើដងទន្លេសេសាន នៅភាគឦសាននៃប្រទេសកម្ពុជា ដែលមាន​ប្រវែងសរុប ៦,៥០០ម៉ែត្រ ទំនប់នេះគឺ "ទំនប់វារីអគ្គិសនីវែងជាងគេនៅអាស៊ី" អនុភាពសរុបរបស់ម៉ាស៊ីនគឺ 400MW បន្ទាប់ពីបានដាក់ឱ្យ​ដំណើរការអនុភាពគឺស្មើនឹងប្រមាណ២០%នៃអនុភាពសរុបរបស់កម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ​ស្ថានីយ៍បានផ្ដល់នូវថាមពលសរុបចំនួន ៦​.៦៥២​ពាន់លានគីឡូវ៉ាត់ម៉ោង នៃថាមពលសុវត្ថិភាពស្ថិរភាព និងអាចទុកចិត្តបាន។  

គម្រោងវារីអគ្គិសនីធំជាងគេនៅកម្ពុជាមួយនេះ បច្ចុប្បន្នបានជួយកែសម្រួលការខ្វះខាតអគ្គិសនី និងការពឹងផ្អែកលើការនាំចូលរបស់កម្ពុជាយ៉ាងច្រើន ព្រមទាំងបានជួយដល់​ការអភិវឌ្ឍសេដ្ឋកិច្ច​របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm