មន្ត្រីជួរមុខនិងពលរដ្ឋជិត៤ពាន់នាក់នៅខេត្តស្វាយរៀងទើបបានចាក់វ៉ាក់សាំងដូសទី៥

2022/06/30 01:38:32 am        614

ស្វាយរៀង៖ មន្ត្រីជួរមុខ និងពលរដ្ឋខេត្តស្វាយរៀង ចំនួនជិត៤ពាន់ បានចូលចាក់វ៉ាក់សាំងដូសជំរុញទី៥ ខណៈដែលមន្ត្រីជួរមុខ ពលរដ្ឋ និងកម្មករ ចំនួន ៥៩ភាគរយ បានចាក់វ៉ាក់សាំងដូសជំរុញទី៤ និងត្រៀមចូលទៅចាក់វ៉ាក់សាំងនូវដូសទី៥។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់ BTVថា គិតមកដល់ពេលនេះ មន្រ្តីជួរមុខ និងពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង បានបន្តចូលមកចាក់វ៉ាក់សាំង កូវីដ-១៩ដូសទី៥ ខណៈដែលមន្ត្រីថ្នាក់ដឹកនាំជួរមុខ កងកម្លាំងទាំង៣ ពលរដ្ឋ និងកម្មករ បានចាក់វ៉ាក់សាំងដូសទី៤ហើយ ចំនួនជាង ១១ម៉ឺន៧ពាន់នាក់ ក្នុងចំណោមពលរដ្ឋ ដែលត្រូវចាក់ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ មានជាង៤សែននាក់។

លោកបានបញ្ជាក់ថា ទន្ទឹមនឹងការងារចាក់សាំងជូនដល់ពលរដ្ឋ នូវដូសទី៣ ដូសទី៤ និងដូសទី៥ ក្រុមគ្រូពេទ្យ បានអនុវត្តចាក់វ៉ាក់សាំងកុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ គិតមកដល់ពេល នេះ ចាក់ដូសទី១ បានចំនួនជាង១ម៉ឺន៧ពាន់នាក់ និងចាក់ដូសទី២ បានចំនួនប្រមាណ៧ពាន់ ៧៩១នាក់ ។ ចាក់វ៉ាក់សាំងជូនកុមារអាយុ៥ ឆ្នាំទៅអាយុ៦ឆ្នាំ ដូសទី១ បានចំនួន ១ម៉ឺន៤ពាន់ ៩៣៩នាក់ ចាក់ដូសទី២ បានចំនួន១ម៉ឺន ១ពាន់ ៦៦៤នាក់ ចាក់ដូសទី៣ បានចំនួន៤៩៩នាក់។

ចាក់វ៉ាក់សាំងជូនដល់កុមារ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ ដូសទី១ បានចំនួន៧ម៉ឺន១ពាន់២៦នាក់ ចាក់ដូសទី២ បានចំនួន៧ម៉ឺន១ពាន់៨០២នាក់ ចាក់ដូសទី៣ បានចំនួន៥ម៉ឺន ៦ពាន់ ៩៥៦នាក់ និងចាក់ជូនកុមារអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ដូសទី១ បានចំនួន៥ម៉ឺន ៥ពាន់៩៨៨នាក់ ដូសទី២ បានចំនួន៥ម៉ឺន ៦ពាន់ ៥៣២នាក់ ចាក់ដូសទី៣បានចំនួន៥ម៉ឺន ១ពាន់ ៦៨១នាក់។

លោកបានបញ្ជាក់បន្ថែមថា ជុំវិញការងារចាក់វ៉ាក់សាំងកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននេះ មន្ត្រីជួរមុខ និងពលរដ្ឋ បាននិងកំពុងតែបន្តទៅចាក់ នៅតាមមណ្ឌលនានា៕ អត្ថបទ៖ ភា សារិត 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm