សម្ដេចតេជោ៖ កម្ពុជាសម្រេចបានជោគជ័យលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ គឺអនុវត្តអភិក្រមផ្ការីក

2022/06/30 04:44:25 pm        569

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់តំណាងអង្គការសុខាភាពពិភពលោក (WHO)ថា ការដែលកម្ពុជាសម្រេចបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺអនុវត្តអភិ ក្រមផ្ការីក។

ក្នុងពេលអនុញ្ញាតឱ្យឯកឧត្ដមបណ្ឌិត តាកេស៊ី កាសៃ (Takeshi kasai) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិក នៃអង្គការសុខភាពពិភព (WHO) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃ ទី៣០ ខែមិថុនានេះ តបនឹងការវាយតម្លៃរបស់ឯកឧត្ដម Takeshi kasai ចំពោះជោគជ័យ​ស្ទើរគ្រប់​វិស័យរបស់កម្ពុជាជាពិសេសការទប់ស្កាត់ជំងឺកូវីដ-១៩ សម្ដេចតេជោ បានចែករំលែកបទពិសោធន៍ អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើក​ទឹកចិត្តឱ្យប្រជាពល រដ្ឋបន្តចាក់ដូសជំរុញ ព្រោះថាការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនទាន់គ្រប់គ្រាន់ទេ សម្រាប់ការទប់ស្កាត់ ជំងឺកូវីដ-១៩ ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ។

សម្ដេចតេជោ បានរំលឹកចំពោះករណីចុះចតកប៉ាល់ westerdam ប្រសិនបើកម្ពុជា មិនឱ្យចូលចត ទេ នោះប្រជាជននៅលើនាវា ​នឹងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើ កប៉ាល់នោះ មិនមានជំងឺកូវីដ១៩។ ការអនុញ្ញាតឱ្យកប៉ាល់ western dam ចូលចតជាទឹកចិត្ត​មនុស្សធម៌ របស់កម្ពុជា ដែលមិនអាចរារែក ទោះមានហានិភ័យ​យ៉ាងណាក៏ដោយ។

នៅក្នុងជំនួបនេះ ឯកឧត្ដម Takeshi បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមសូម សម្ដែងនូវការគោរពទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោ ក្នុងការប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម របស់រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មន្ត្រីសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។

ឯកឧត្តម បានបន្ថែមថា ឯកឧត្តមសូមគោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ និង រាជរដ្ឋាភិបាលកម្ពុជា​ ដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានចំណុចបី ដែលអាចឯកឧត្តមធ្វើការកត់សម្គាល់៖ ១. កម្ពុជាដើរតួជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភព លោក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ ២. កម្ពុជា ជាប្រទេសគំរូ ក្នុងការតាមដាន និងឆ្លើយតបយ៉ាង ទាន់ពេលវេលាទៅនឹងការវិវត្តរបស់ជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ បានចែក​រំលែក​បទ​ពិសោធន៍ដល់ ប្រទេសដទៃផង និង៣. មានសេចក្តីរីករាយ និងថ្លែងអំណរគុណ​ជាទីបំផុត ដែលបានទទួលកប៉ាល់ westerdam ឱ្យចូលចត៕ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm