លោក Putin ថ្កោលទោស​មហិច្ឆតា​ចក្រពត្តិ​របស់​សម្ព័ន្ធ​ណា​តូ ខណៈ​ព្រមាន​ហ្វាំ​ង​ឡង់​ និង​ស៊ុយអែត​

2022/06/30 05:07:48 pm        1.2 K

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្កោលទោស​មហិច្ឆតា​ចក្រពត្តិ​របស់​សម្ព័ន្ធ​យោធា​ណា​តូ ដោយ​ចោទប្រកាន់​សម្ព័ន្ធ​យោធា​នេះ​ថា ​កំពុង​ព្យាយាម​បង្ហាញ​ឧត្ដមភាព​របស់​ខ្លួន​តាម​រយៈ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​

​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ក៏បាន​និយាយ​ផង​ដែរ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ឆ្លើយតប បើ​សម្ព័ន្ធ​ណា​តូ​ពង្រាយ​កងទ័ព និង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​ក្នុង​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បន្ទាប់ពី​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង​ទាំង​២ ​បាន​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​មួយ​នេះ​។ ​លោក Putin បានធ្វើ​សេចក្ដី​អត្ថាធិប្បាយ​បែបនេះ មួយថ្ងៃ​បន្ទាប់ពី​ប្រទេស​ទួរគី​ដែល​ជា​សមាជិក​សម្ព័ន្ធ​យោធា​បាន​ដក​សិទ្ធិ​វ៉េតូ ​(veto)​ របស់​ខ្លួន ជា​ការ​បើកភ្លើង​ខៀវ​ឲ្យ​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​មួយ​នេះ នៅ​ពេល​ប្រទេស​ទាំង​៣​ បាន​ព្រមព្រៀង​ការពារ​សន្តិសុខ​ឲ្យ​គ្នា​ទៅវិញទៅមក​។

​លោក Putin បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី បន្ទាប់ពី​ការពិភាក្សា​ជាមួយ​បណ្ដា​មេដឹកនាំ​ក្នុង​តំបន់​នៅ​ក្នុង​ប្រទេស​តួ​ក​មិន​នី​ស្ថាន ដែល​ជា​រដ្ឋ​អតីត​សហភាពសូវៀត​នៅ​អាស៊ី​កណ្ដាលថា ទោះ​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ចូល​ជា​សមាជិក​សម្ព័ន្ធ​ណា​តូ​ក៏ដោយ ក៏​មិន​ប៉ះពាល់​ដល់​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដែរ បើ​ពួកគេ​ចង់​ចូល​ណា​តូ​ក៏​ចូល​ចុះ​។ ​លោក​ថា ប៉ុន្តែ​ពួកគេ​ត្រូវតែ​យល់ថា​ គ្មាន​ការ​គំរាម​កំហែង​ពីមុន ហើយ​ឥឡូវ​ប្រសិន​កងទ័ព​ស្រួច និង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​ទីនោះ យើង​នឹង​ត្រូវ​ឆ្លើយតប និង​បង្កើត​ការ​គំរាមកំហែង​ដូចគ្នា​សម្រាប់​ដែនដី​នានា ដែល​រង​ការ​គំរាមកំហែង​ចំពោះ​យើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm