ក្រសួង​អប់រំ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ឆ្នាំនេះ​

2022/06/30 05:15:40 pm        669

​កីឡា​ឧត្តមសិក្សា៖ ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាបានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិឆ្នាំ​២០២៣ ដែល​បានបញ្ចប់ដោយ​ជោគជ័យ ក្រោយ​ដំណើរការ​ការប្រកួត​អស់​រយៈពេល ៩​ថ្ងៃចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២។​

​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​នៅ​សាល​ដំបូលទូកនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឯកឧត្តម​បាន​គូ​សបញ្ជាក់ថា នេះគឺជា​ជោគជ័យ​មួយដែល​ក្រសួង​បានរៀបចំ​ការប្រកួត​ក្របខណ្ឌ​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេសរហូតដល់ ១២​ប្រភេទ​កីឡា ហើយ​មាន​គ្រឹះស្ថាន​អប់រំ​ទូទាំងប្រទេស​ជាច្រើន បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចូលរួម​ប្រកួត និង​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន​ផង និង​ដណ្ដើម​លទ្ធផល​ល្អ​ជូន​សាលា​របស់ខ្លួន​ផង។​ ​ទន្ទឹម​ជាមួយគ្នា គណៈកម្មការ​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡា​ជាតិ​ទាំង ១២ ក៏បាន​បំពេញភារកិច្ច​ដឹកនាំ​ការប្រកួត​ប្រកបដោយ​យុត្តិធម៌ និង​តម្លៃភាព រហូត​រកឃើញ​កីឡាករ​-​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ ហើយក៏​ជា​ឱកាសល្អ​មួយសម្រាប់​សហព័ន្ធ​កីឡា​ជាតិ ក្នុងការ​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស​របស់ខ្លួន សម្រាប់​ត្រៀមលក្ខណៈ​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ នា​ចុងឆ្នាំ​២០២២ នេះ ពិសេស​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ តែម្ដង។​

​យោងតាម​របាយការណ៍​លោក ហួត សេង​ទ្រី ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួតបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ថ្នាក់ជាតិក្របខណ្ឌ​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​នេះគឺមាន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១,៤៤៣​នាក់មកពី​មាន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ស្សា និង​មធ្យមសិក្សា​បច្ចេកទេស​ស​រុ​ប​ចំនួន​៣៨ ដែល​ប្រកួត​លើ ១២ប្រភេទ​កីឡាស្មើនឹង ៨៨​វិញ្ញាសា។​ ​ជា​លទ្ធផល​នៃ​ការប្រកួត​ជាង ១​សប្ដាហ៍​កន្លងទៅ គ្រឹះស្ថាន​ដែល​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេរួមមាន​៖ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុបឈ្នះ​មេដាយ​សរុប ៣០​គ្រឿង (​មាស ២២, ប្រាក់ ៦ និង​សំរឹទ្ធ ២), វិទ្យាស្ថាន​ខេ​ម​អេ​ដឈ្នះ​មេដាយ​សរុប ៣៤​គ្រឿង (​មាស ៩, ប្រាក់ ៩ និង​សំរឹទ្ធ ១៦), វេ​ស្ទើ​នឈ្នះ​មេដាយ​សរុប ១៧​គ្រឿង (​មាស ៨, ប្រាក់ ៥ និង​សំរឹទ្ធ ៤) និង​ពុទ្ធិក​សាកលវិទ្យាល័យ​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឈ្នះ​មេដាយ​សរុប ៣៣​គ្រឿង (​មាស ៧, ប្រាក់ ១៥ និង​សំរឹទ្ធ ១១) រួមជាមួយ​គ្រឹះស្ថាន​ចំនួន ២៣​ទៀតក៏​ដណ្ដើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm