កីឡាករ​ទិញ​ចូល​ថ្លៃ​បំផុត​របស់ Chelsea, Romelu Lukaku ត្រលប់​ទៅ Inter Milan វិញ

2022/06/30 06:15:38 pm        150

​បាល់ទាត់៖ ​កីឡាករ​ដែល​ទិញ​ចូល​ថ្លៃ​បំផុត​ជា​កំណត់ត្រា​របស់​ក្លិប​​តោ​ខៀវ Chelsea, Romelu Lukaku បាន​ត្រលប់​ទៅកាន់​ទឹកដី​អ៊ីតាលី​ចូលរួម​ជាមួយ Inter Milan វិញ​ហើយ​នៅក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។ ​​Chelsea បាន​នាំយក​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​ត្រលប់​មកកាន់​ទឹកដី Stamford Bridge វិញ​កាលពី​ខែសីហា ​ឆ្នាំ២០២១ ក្នុងតម្លៃ ៩៧.៥លាន​ផោន​។​

​​ខ្សែប្រយុទ្ធ​ជួរមុខ​របស់​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​សរុប ១៥គ្រាប់​ឱ្យ Chelsea រដូវ​កាល​មុន ក្នុងនោះ​មាន ៨គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៦ប្រកួត​នៅ English Premier League​។ ​​យ៉ាងណាក្តី Romelu Lukaku ហាក់​មិន​សប្បាយចិត្ត​ឡើយ​ក្នុង​ជីវិត​នៅ Stamford Bridge ជាពិសេស​គឺ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​អាល្លឺម៉ង់ Thomas Tuchel ពោលគឺ​មិនសូវ​ជាប់​ជំរើស​ដំបូង​ឡើយ​។​ ​​ការផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Chelsea នេះត្រូវបាន​គេ​ដឹងថា Inter Milan ត្រូវ​ចំណាយលុយ ៨លាន​អឺរ៉ូ​។

​​Inter Milan បញ្ចប់​រដូវ​កាល​មុន​ជា​ជើងឯក​រង​ក្របខណ្ឌ​អ៊ីតាលី Serie A ចាញ់​ក្រុម​ជើងឯក AC Milan ២ពិន្ទុ​។ ​​រំលឹកថា Romelu Lukaku បាន​ស៊ុត​បញ្ចូល​ទី​សរុប ៦៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩៥ប្រកួត​នៅ Inter Milan រយៈពេល ២រដូវ​កាល និង​ជា​សមាជិក​ដ៏​សំខាន់​របស់ Inter Milan ក្នុងការ​ឈ្នះ​ជើងឯក​អ៊ីតាលី Series A កាលពី​រដូវ​កាល២០២០-​២០២១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm