រុស្ស៊ី​បង្កើន​ការវាយប្រហារ​ហួស​ពី​តំបន់ Donbas របស់​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

2022/06/30 06:49:05 pm        1.1 K

​អ៊ុយក្រែន៖ ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ត្រូវ​គេ​រាយការណ៍​ថា​ បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៥​នាក់​នៅ​អគារ​លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​កន្លែង​ក្នុង​ទីក្រុង Mykolaiv ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន ​ខណៈ​កងកម្លាំង​រុស្ស៊ី​បង្កើន​ការវាយប្រហារ​សន្ធាប់​ទៅលើ​សមរភូមិ​ជួរមុខ​ជាច្រើន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​លោក Volodymyr Zelenskyy និយាយ​ថា មី​ស៊ី​ល​ចំនួន ​១០​គ្រាប់​បាន​ធ្លា​ក់លើ​តំបន់​លំនៅឋាន​ប្រជា​ពលរដ្ឋ​រស់នៅ​នៃ​ទីក្រុង​កំពង់ផែ Mykolaiv កាលពី​ថ្ងៃ​ពុធ​សម្លាប់​មនុស្ស ​៥​នាក់ ស្របពេល​កងកម្លាំង​រុស្ស៊ី​បង្កើន​ការវាយលុក​ហួស​ពី​តំបន់ Donbas​។ ​នៅក្នុង​ភាគ​ខាងកើត​ អភិបាលខេត្ត Luhansk លោក Oleksandr Vilkul បាន​និយាយថា មាន​ការបាញ់​ប្រយុទ្ធ​គ្នា​គ្រប់​ទីកន្លែង​នៅ​ក្នុង​សមរភូមិជុំវិញ​ទីក្រុង Lysychansk ដែល​កងទ័ព​រុស្ស៊ី​កំពុង​ព្យាយាម​ចូល​ឡោមព័ទ្ធ​។

​អភិបាលក្រុង Kryvyi Rih នៅ​ភាគ​កណ្ដាល​អ៊ុយ​ក្រែ​ន​បាន​និយាយថា រុស្ស៊ី​ក៏បាន​បង្កើន​ការ​បាញ់​ផ្លោង​នៅ​ទី​នោះ​ដែរកាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​។ ​ការ​បង្កើន​វាយប្រហារ​ដ៏​សន្ធាប់​នេះ​បាន​កើត​មាន​ឡើង ខណៈ​កងកម្លាំង​របស់លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​រុលទៅមុខ​យឺតៗ ប៉ុន្តែ​មានការ​រីកចម្រើន​ដោយ​មិន​នឹកស្មាន​ដល់​ក្នុង​ជម្លោះ​អូសបន្លាយ​ចូលដល់​ខែ​ទី​៥៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm