គ.ជ.ប គ្រោងរៀបចំការពិនិត្យបញ្ជី និងចុះឈ្មោះសម្រាប់បោះឆ្នោតតំណាងរាស្រ្តនាខែតុលា ឆ្នាំ២០២២

2022/06/30 07:21:29 pm        470

ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសកំណត់កាលបរិចេ្ឆទបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងដំណើរការរពិនិត្យបញ្ជី ឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នាខែតុលាខាងមុខ។

ថ្លែងប្រាប់BTV News នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំ​ពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា បន្ទាប់ពី គ.ជ.ប បានទទួល​នូវ​លិខិត​អំពីការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលជុំវិញការកំណត់​កាលបរិច្ឆេទ​អំពីការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប នឹងសិក្សា​អំពី​ការ​រៀបចំ​ប្រតិទិន​សំខាន់ៗ​សម្រាប់បម្រើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ។

ឯកឧត្តម បន្តថា មុនឈានទៅរកការរៀបចំប្រតិទិននោះ គ.ជ.ប ត្រូវ​រៀបចំ​សន្និបាត​ដែលនឹងប្រពឹត្ត​ទៅ​នាដើមខែកក្កដានេះ ដើម្បីទទួលយកអនុសាសន៍ និងបទពិសោធនទាំងឡាយ សម្រាប់​ជា​ការពិចារណារៀបចំនីតិវិធីក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ។

ឯកឧត្តម ហង្ស ពុទ្ធា ក្នុងចំណោមដំណាក់កាលសំខាន់ៗសម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងចាបផ្តើមមុនគេនោះ គឺការរៀបចំពិនិត្យ បញ្ជី ឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

ឯកឧត្តម បញ្ជាក់ថា ក្រៅពីនេះ គ.ជ.ប មានផែនការពិនិត្យអំពីគុណភាពទៅលើហិប ឆ្នោត និង​សម្ភារៈទាំងឡាយដើម្បីធានាអំពីគុណភាពត្រៀមសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្តនាឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម ហង្ស ពុទ្ធា បន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ គ.ជ.ប បានរិះរកនូវបច្ចេកវិទ្យានានា​ដែលបង្ក​លក្ខណៈងាយ​ស្រួល​ជូនប្រជាពលរដ្ឋក្នុងដំណាក់​កាលពិនិត្យ​បញ្ជី​ឈ្មោះរបស់ខ្លួន ក្នុង​បញ្ជីបោះឆ្នោត។

ឯកឧត្តម រំពឹងថា តាមរយៈបទពិសោធនកន្លងមក និងភាពជោគជ័យនៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥កន្លងទៅ គឺ​គ.ជ.ប អាចរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនា​ឆ្នាំ២០២៣​ខាងមុខ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំង​គណបក្សនយោបាយ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕ អត្ថបទ៖ សេក ឧត្តម  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm