មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្ដុំ​ក្នុង​ទីក្រុង​ Madrid​ ជំរុញ​ឲ្យ​សម្ព័ន្ធ​ណា​តូ​ជួយ​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/06/30 07:23:54 pm        465

​អេស្ប៉ាញ៖ ខណៈ​កំពុង​កាន់​ផ្ទាំង​បដា​ជាច្រើន​ដែល​មានន័យថា ណា​តូ​ត្រូវ​បញ្ឈប់​អំពើ​ប្រល័យ​ពូជសាសន៍​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង​ណា​តូ​ត្រូវ​ក្លាហាន​ដូច​អ៊ុយ​ក្រែ​ន ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្ដុំ​គ្នា​ជិត​ទីលាន​សាធារណៈ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​ទាមទារ​សុំ​ឲ្យ​ផ្ដល់​អាវុធ​បន្ថែម​ទៀត​ ប្រយុទ្ធ​ប្រឆាំង​នឹង​បិទ​ដែនអាកាស​ជុំវិញ​ប្រទេសដែល​កំពុង​ជួប​ស្ថានភាព​យ៉ាប់យ៉ឺន​ខ្លាំង​មួយ​នេះ​។

​ក្រុម​មនុស្ស​គាំទ្រ​សម្ព័ន្ធ​ណា​តូ​ដ៏​ធំ​បាន​ប្រមូល​ផ្ដុំគ្នា​ក្នុង​ទីក្រុង Madrid កាលពី​ថ្ងៃ​ពុធ ដើម្បី​ថ្លែង​អំណរគុណ​ដល់​ក្រុម​ប្រទេស​សម្ព័ន្ធ​យោធា​ទាំងឡាយ ​សម្រាប់​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​។ ​ការ​តវ៉ា​នេះ​បាន​កើតមានឡើង បន្ទាប់ពី​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​ប្រាប់​ក្រុម​មេដឹកនាំ​សម្ព័ន្ធ​ណា​តូ​ថា ​ប្រទេស​របស់លោក​ត្រូវការ​អាវុធ​ទំនើប​ និង​ថវិកា​បន្ថែម​ទៀត​ដើម្បី​ការពារ​ខ្លួន​ទប់ទល់​នឹង​រុស្ស៊ី ដោយ​ព្រមាន​ថា មហិច្ឆតា​របស់​ក្រុង Moscow មិនបាន​បញ្ចប់​ត្រឹម​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។

លោក Yuriy Chopyk ប្រធាន​សហគមន៍​ជនជាតិ​អ៊ុយ​ក្រែ​ន​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ បាន​ថ្លែង​អំណរគុណ​ដល់​សម្ព័ន្ធ​យោធា​ណា​តូ ប៉ុន្តែ​បាន​និយាយថា លោក​កំពុង​អំពាវនាវ​យ៉ាង​ដាច់​ណាត់​សុំ​ជំនួយ​បន្ថែម​ទៀត ទប់ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី ដែល​លោក​ថា រុស្ស៊ី​កំពុង​កម្ទេច​អ៊ុយ​ក្រែ​ន​ចោល​។ ​កាលពី​ថ្ងៃ​អង្គារ​មុន​ជំនួប​កំពូល​សម្ព័ន្ធ​ណា​តូ​ចាប់ផ្ដើម ក្នុង​រដ្ឋធានី​នេះ​ក្រុម​ប្រឆាំង​យោធា និង​ក្រុម​បរិស្ថាន​ក៏បាន​ចេញ​តវ៉ា​នៅ​ខាង​មុខ​មហាវិទ្យាល័យ​យោធា​ក្នុង​ទីក្រុង Madrid ផង​ដែរ​។ ​ក្រុម​បាតុករ​ដែល​បាន​ស្លៀក​សម្លៀក​បំពាក់​ជា​សិស្សបាន​អំពាវនាវ​សុំ​សន្តិភាព និង​បាន​បង្ហាញ​ការ​ប្រឆាំង​ទៅ​នឹង​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        173
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        213
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm