អាជីវករច្រើនយ៉ាងកុះករទៅចុះបញ្ជីអាជីវកម្មតាមអនឡាញនៅក្រសួងពាណិជ្ជកម្ម

2022/06/30 08:29:23 pm        891

​ភ្នំពេញ៖ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ការអនុវត្តការផាកពិន័យចំពោះអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ដែលមិនបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្ម។ ជាមួយនេះបានកត់សម្គាល់ឃើញថា រយៈពេលចុងក្រោយនេះឃើញមានអាជីវករយ៉ាងច្រើនកុះករ នាំគ្នាដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ដើម្បីបន្តពាណិជ្ជកម្មដោយស្របច្បាប់។ក្រុមអាជីវករដែលកំពុងរងចាំដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម បាននិយាយ​ប្រាប់​ទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២នេះថា ព័ត៌មាន​ដែលរដ្ឋ​តម្រូវ​ឱ្យចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនេះ​ គឺបានដឹងយូរហើយដែរ ​ប៉ុន្តែពួកគាត់​មិនទាន់​បាន​ត្រៀមខ្លួនទេ​ ព្រោះនៅពេលមានការចុះបញ្ជី ​រដ្ឋនឹងតម្រូវឱ្យមានការបង់ពន្ធផ្សេងៗ ខណៈការលក់​ដូររបស់ពួកគាត់ មិនមានភាពច្បាស់លាស់​ ហើយលក់តែពេលណាទំនេរប៉ុណ្ណោះ។

ដោយឡែក ការសម្រេចមកដាក់ពាក្យស្នើរសុំចុះបញ្ជីក្នុងពេលនេះ ពួកគាត់បានលើកឡើងថា ដោយសារចង់បន្តអាជីវកម្មដោយស្របច្បាប់ និងគ្មានបញ្ហាទើសទាល់ផងដែរ​ចំពោះថ្លៃសេវា​ក្នុងការចុះបញ្ជីនេះ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍ថា ​ការតម្រូវឲ្យអ្នករកស៊ីតាមប្រព័ន្ធអនឡាញចុះបញ្ជីឈ្មោះនេះ ក្នុងគោលបំណង​គ្រប់គ្រង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​(អនឡាញ) ​ក្នុងប្រទេសកម្ពុជា​ និងជាមួយអន្តរជាតិ ក៏ដូចជាដើម្បីបង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្តប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណី​តាម​ប្រព័ន្ធអេឡិចត្រូនិក។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ​ការតម្រូវនេះដែរ ​មិនដាច់ខាតទាំងអស់ទេ ក្នុងនោះក៏មាន​លើកលែង​សម្រាប់​មុខរបរមួយចំនួនផងដែរ​ ដូចជាការលក់ទំនិញជាស្នាដៃសិល្បៈ, ការ​បង្ហាត់​បង្រៀន​សិស្សតាមប្រព័ន្ធអនឡាញជាឯកជន ​ឬការបង្ហាត់បង្រៀនជាសិក្ខាសាលា និងការកក់​បម្រុង​ទុកនូវសេវាដែលមិនមានការកក់ប្រាក់ ​គឺអាចផ្ដល់ព័ត៌មានផ្សេងៗ​សម្រាប់អតិថិជន ឬអ្នកប្រើប្រាស់របស់អ្នកជាដើម។

សូមជម្រាបថា ​តម្លៃសេវាចុះបញ្ជីពាណិជ្ជកម្មសម្រាប់អ្នករកស៊ីអនឡាញ មានតម្លៃសេវា​សាធារណៈត្រឹមតែ ២០ម៉ឺនរៀលប៉ុណ្ណោះ ​សម្រាប់រូបវន្តបុគ្គល ​និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែល​មានសុពលភាពរយៈពេល២ឆ្នាំ។​

គិតរហូតមកដល់ពេលនេះ ​ជាលើកទី៣ហើយ ដែលក្រសួងពាណិជ្ជកម្ម បាន​សម្រេច​ពន្យារពេលការផាកពិន័យ​ដល់អ្នកប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក្នុងការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់ ​ដោយកន្លងមកក្រសួងធ្លាប់បានកំណត់ឱ្យមានមុនថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២១, លើកទី២ ឱ្យបានមុនថ្ងៃទី១​ ខែមីនា ឆ្នាំ ២០២២ និងលើកទី៣ ត្រឹមថ្ងៃទី១ ​ខែកក្កដា ឆ្នាំ២០២២។សូមបញ្ជាក់ទៀតថា ​ការអនុវត្តច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចាប់​ផ្តើមក្នុងឆ្នាំ២០១៩មកម្ល៉េះ៕ អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm