ជើងឯក​ពីរ​សម័យ Andy Murray ធ្លាក់​ពី Wimbledon ហើយ​ តែ Djokovic គ្មាន​បញ្ហា

2022/06/30 09:30:34 pm        89

​វាយកូនបាល់៖ ​អតីត​ជើងឯក Grand Slam, Wimbledon ពីរ​សម័យ Andy Murray បាន​ធ្លាក់​ពី​ការ​ប្រកួត​ហើយ​នៅត្រឹម​ជុំ​ទី២ ក្រោយ​ចាញ់​កីឡាករ​កម្ពស់​ខ្ពស់​អាមេរិក John Isner​។

​​កីឡាករ​អាមេរិក​សេវា​ខ្លាំង John Isner បាន​យកឈ្នះ​ពីរ​សិត​ដំបូង ៦-៤ និង ៧-៤(៧-៤) មុនពេល​ដែល​អតីត​កីឡា​ករលេខ ១ ពិភពលោក Andy Murray តាម​បាន​មួយ​សិត​វិញ​នៅ​សិត​ទី​បី ៧-៦(៧-៣)​។ ​យ៉ាងណាក្តីបេក្ខភាព​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ២០១៨ John Isner មិន​ភ្លាត់​ឡើង​នៅ​សិត​ទី​បួន​ជាមួយនឹង​ជ័យជំនះ ៦-៤ តាមរយៈ​ការ​វាយ​សេវា​បាន​ពិន្ទុសរុប ៣៦លើក​។ ​ជុំ​បន្ត John Isner នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​លំដាប់​ទី ១០ សញ្ជាតិ​អ៊ីតាលី​វ័យ ២០ឆ្នាំ Jannik Sinner​។ ​​ផ្ទុយ​ពី Andy Murray មិត្ត​រួម​ចក្រភព​អង់គ្លេស Cameron Norrie បាន​ឈានទៅ​ជុំ​ទី៣ ហើយ​ក្រោយ​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Jaume Munar ទាំង​លំបាក​ដល់​ទៅ ៥សិត​ទើប​ដឹង​ចាញ់ឈ្នះ ៦-៤, ៣-៦, ៥-៧, ៦-០ និង ៦-២​។ ​ជុំ​បន្ត Cameron Norrie ដែលមាន​លំដាប់ថ្នាក់​លេខ ៩ ក្នុង​កម្មវិធី​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​អាមេរិក Steve Johnson ខណៈ​ជ័យជំនះ​នឹងធ្វើ​ឱ្យ Cameron Norrie ឈានទៅ​ជុំ​ទី៤ Wimbledon ជា​លើកដំបូង​ក្នុង​អាជីព​។

​​ក្រឡេក​មក​បេក្ខភាព​ជើងឯក Novak Djokovic គ្មាន​បញ្ហា​ឡើយ​ក្រោយ​យកឈ្នះ​កីឡាករ​អូស្ត្រាលី Thanasi Kokkinakis បី​សិត​ផ្ទួនៗ ៦-១, ៦-៤ និង ៦-២​។ ​​ជ័យជំនះ​របស់​កីឡាករ​ស៊ែ​ប​វ័យ ៣៥ឆ្នាំ​រូបនេះ​ធ្វើ​ឱ្យគេ​បន្តដំណើរ​ស្វែងរក​ជើងឯក Wimbledon បួន​លើក​ជាប់​គ្នា​ដោយ​នឹង​ជួប​ជាមួយ​កីឡាករ​មិត្ត​រួម​ជាតិ​ស៊ែ​ប Miomir Kecmanovic​។ ដោយឡែក​គូ​ចុងក្រោយ​នេះ ជើងឯក​រង French Open ថ្មីៗ​កីឡាករ​ណ័​រវេ​យ Casper Ruud បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​កីឡាករ​បារាំង Ugo Humbert ៣ សិត​ទល់នឹង ១ ពិន្ទុ ៣-៦, ៦-២, ៧-៥ និង ៦-៤៕

​​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm