ក្រសួងអប់រំ និងក្រសួងទេសចរណ៍ប្រកាសផ្លូវការដាក់ឱ្យប្រើប្រាស់សៀវភៅទេសចរណ៍ថ្នាក់ទី១១

2022/06/30 10:00:55 pm        1.1 K

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រកាសផ្លូវការប្រើប្រាស់សៀវភៅទេសចរណ៍ថ្នាក់ទី១១ សម្រាប់បង្រៀន និងរៀន​ចំពោះសិស្សានុសិស្សថ្នាក់ទី១១ នៅតាមសាលារដ្ឋ និងឯកជន ចាប់ពីថ្ងៃបើកបរវេសនកាល​សិក្សាឆ្នាំក្រោយនេះតទៅ។

នៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ប្រើប្រាស់សៀវភៅទេសចរណ៍ថ្នាក់ទី១១ នៅទីស្តីការក្រសួង​ទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ការដាក់​បញ្ចូលកម្ម​វិធីសិក្សា​ទេសចរណ៍ទៅក្នុងកម្រិតសិក្សាចំណេះដឹងទូទៅនេះ​គឺជាទិសដៅយុទ្ធសាស្រ្ត​នៃ​ផែនការ​អភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍​ ដើម្បីចូលរួមជំរុញការបណ្តុះបណ្តាល និងលើក​កម្ពស់ធនធានអ្នកជំនាញទេសចរណ៍ ​ឱ្យឆ្លើយតបទាំងបរិមាណ​ និងគុណភាពស្របតាមតម្រូវការ អភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍។

ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ​ជាក់ស្តែងបច្ចុប្បន្ន ក្រសួងអប់រំ​យុវជននិងកីឡា ​ដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ ​តាំងពីថ្នាក់ទី៩ ហើយតាម​រយៈការ​ដាក់​បញ្ចូល​សៀវភៅ​ទេសចរណ៍ថ្នាក់ទី១១នេះ ​នឹង​ចូលរួមចំណែក​ជួយជម្រុញផ្តល់​ការ​បណ្តុះបណ្តាលជំនាញយុវជនក្នុងវិស័យទេសចរណ៍អោយបាន​ ២លាននាក់ នៅឆ្នាំបន្ត​បន្ទាប់​នេះតទៅ។

សម្រាប់ការដាក់កម្មវិធីសិក្សាទេសចរណ៍នៅតាមសាលារៀនរដ្ឋ ​និងឯកជននេះ ​បណ្តាលោកអ្នកគ្រូ និង​សិស្សានុសិស្សបានបង្ហាញការប្តេជ្ញាចិត្តនិងខិតខំរៀនសូត្រវិជ្ជាជីវៈទេសចរណ៍​នៅកម្ពុជា អោយ​បានល្អប្រទេស និងទាក់ទាញភ្ញៀវទេសចរណ៍។

បើតាមលោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍​កម្មវិធីសិក្សានៃក្រសួងអប់រំ ​យុវជន និង​កីឡា ថ្លែងថា បច្ចុប្បន្នសៀវភៅទេសចរណ៍ថ្នាក់ទី១១ ​គឺបានបោះពុម្ភប្រមាណជាង៣ម៉ឺនច្បាប់ ហើយ​​ក្រសួងអប់រំ​បានចែកចាយទៅតាមបណ្តាសាលារៀនរដ្ឋទាំង​អស់នៅ​ទូទាំង​ប្រទេសរួចហើយ ខណៈសៀវភៅ​ទេសចរណ៍ថ្នាក់ទី១១ ​នេះដាក់ដំណើរការបង្រៀន និងរៀននៅតាមសាលារៀន​រដ្ឋ​ចាប់ពីថ្ងៃបើកបរវេសនកាលថ្មី ​ឆ្នាំសិក្សា២០២៣​ ឆ្នាំក្រោយនេះតទៅ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm