ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ដឹកនាំប្រជុំត្រួតពិនិត្យកម្លាំង ចំណុះវរសេនាតូច ទិសភូមិភាគទី៤ ខេត្តព្រះវិហារ

2022/06/30 11:02:43 pm        829

ខេត្តព្រះវិហារ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានអញ្ជើញ​ចូលរួម​ដឹកនាំ​ប្រជុំ​ត្រួត​ពិនិត្យ​កម្លាំងនគរបាលការពារព្រំដែនគោក ចំណុះវរសេនាតូច ទិសភូមិភាគទី៤ ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ បាននាំនូវប្រសាសន៍ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូន​ដល់​កងកម្លាំងទាំងអស់ និងបានថ្លែង​ការ​កោត​សរសើរ​ចំពោះ​វីរភាព​អង់​អាច​ក្លាហាន​ក្នុង​ការ​ការពារ​ទឹកដី ដែលនេះគឺជាគំរូមួយសម្រាប់អ្នកជំនាន់ក្រោយ។ ចំពោះកិច្ចការពារព្រំដែន ឯកឧត្តម ក៏បា​នណែនាំឲ្យកងកម្លាំងទាំងអស់ ត្រូវសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស​បទ​ល្មើស​គ្រឿងញៀន និងអាវុធខុសច្បាប់។

លោកប្រធាននាយកដ្ឋាន ក៏បានជំរុញឲ្យកម្លាំងទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញ តាមរយៈ​ការ​បណ្ដុះ​បណ្ដាលជំនាញដល់មន្ត្រី មន្ត្រីបន្តវេនឲ្យរឹតតែមានសមត្ថភាពបន្ថែមទៀត ជាពិសេស​ត្រូវ​ថែ​រក្សាឲ្យបាននូវសាមគ្គីសាមគ្គីភាពផ្ទៃក្នុង និងមានសីលធម៌ខ្ពស់ គោរពវិន័យ គោរព​បទ​បញ្ជា​របស់​ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ឲ្យបានម៉ឺងម៉ាត់ ជាពិសេសថែរក្សាសុខភាពឲ្យបានល្អ និងរួម​គ្នាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយ​រួស​រាន់​ទៅ​ចាក់វ៉ាក់​សាំង​បង្ការ​កូវីដ​១៩ ដូសជំរុញអោយបានគ្រប់ៗគ្នា អនុវត្តតាមវិធានសុខាភិបាលឲ្យបានត្រឹមត្រូវ ដោយ​ពាក់ម៉ាស់ រក្សាគម្លាត និងលាងដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm