Rafael Nadal និង Nick Kyrgios ឡើង​ជុំ​ទី​៣ Wimbledon

2022/07/01 04:31:07 pm        86

​វាយកូនបាល់៖ ​ជើងឯក Grand Slam ២២លើក Rafael Nadal បាន​បន្តដំណើរ​ឈានឡើង​ជុំ​ទី៣ ហើយ​នៃ​ព្រឹត្តិការណ៍​វាយ​កូន​បាល់ Grand Slam, Wimbledon ក្រោយ​យកឈ្នះ​កីឡាករ​លី​ទុយ​អា​នី Ricardas Berankis​។

​​Rafael Nadal បាន​យកឈ្នះ​ជើងឯក Grand Slam ពីរលើក​រួចមកហើយ​ក្នុង​ឆ្នាំ២០២២ នេះ​ដែល​រួមមាន Australian Open និង French Open និង​កំពុង​សំឡឹង​ឃើញ​ជើងឯក Grand Slam ទី​បី​នេះក្រោយ​យកឈ្នះ Berankis ដោយ​លទ្ធផល ៦-៤, ៦-៤, ៤-៦ និង ៦-៣ ដើម្បី​ឡើង​ជុំ​ទី៣ ជួប​ជា​កីឡាករ​អ៊ីតាលី​លំដាប់​លេខ២៧ Lorenzo Sonego​។ ​​និយាយ​ក្រោយ​ចប់​ការប្រកួត Nadal មានការ​ព្រួយបារម្ភ​ពី​បញ្ហា​កូ​វីដ​-១៩ ដែល​កំពុងមាន​ករណី​ឆ្លង​កើនឡើង​នៅ​ចក្រភព​អង់គ្លេស និង​បាន​បញ្ជាក់ថា ក្រៅពី​ការប្រកួត និង​ហ្វឹកហាត់​នៅ Wimbledon នេះ គេ​ត្រូវ​នៅក្នុង​បន្ទប់​ដើម្បី​រក្សា​សុវត្ថិភាព បន្ទាប់ពី​មាន​កីឡាករ​ជា​បន្តបន្ទាប់​ខកខាន​ការប្រកួត ​ដោយសារ​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩​។

​​ដោយឡែក​ក្រឡេក​មក​ការប្រកួត​ផ្នែក​បុរស​គូ​ផ្សេងទៀត កីឡាករ​អូស្ត្រាលី Nick Kyrgios បាន​បន្តដំណើរ​ទៅ​ជុំ​ទី៣ ផងដែរ​ក្រោយ​យកឈ្នះ​កីឡាករ Filip Krajinovic បី​សិត​ផ្ទួនៗ ៦-២, ៦-៣ និង ៦-១ ដើម្បី​បន្តដំណើរ​ជួប​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ក្រិ​ក Stefanos Tsitsipas​។ ​​ចំណែកឯ​កីឡាករ​អា​ហ្ស​ង់​ទីន​លំដាប់​លេខ ១២ Diego Schwartzman បាន​ធ្លាក់​ពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់កីឡាករ​អង់គ្លេស Liam Broady ៦-២, ៤-៦, ០-៦, ៧-៦(៨-៦) និង ៦-១​។​ ​​ជាមួយគ្នា​នោះដែរ​កីឡាករ​កាណាដា Denis Shapovalov ដែលជា​បេក្ខភាព​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឆ្នាំមុន ក៏​ធ្លាក់​ពី​ការប្រកួត​ដែរ​ក្រោយ​ចាញ់​កីឡាករ​អាមេរិក Brandon Nakashima៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm