ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២

2022/07/01 04:44:43 pm        839

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ​១កក្កដា​ ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូម Join Channel Telegram BTV News



ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖

- សម្តេចតេជោ ហ៊ុន សែន រំលឹកពីដំណើររបស់សម្តេចមកកាន់ខេត្តបន្ទាយមានជ័យ ក្នុងពេលមានទឹកជំនន់ និងរំលឹកពីដំណើររបស់សម្តេច មកអាងត្រពាំងថ្មជាមួយអង្គទូត នៃប្រទេសនានាប្រចាំកម្ពុជា ដើម្បីបើកទ្វារទឹក និងអភិរក្សសត្វក្រៀល។

- សម្តេចតេជោ ហ៊ុន សែន ថ្លែងការកោតសរសើរដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីអភិរក្សជលផល និងរក្សាព្រៃលិចទឹកដើម្បីធានាទិដ្ឋផលជលផលជាតិ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ខែកក្កដា គឺជាទិវាដែលយើងតែងប្រារព្ធទិវាមច្ឆជាតិ ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស ធនធានធម្មជាតិអោយបានគង់វង្ស។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទិវាមច្ឆជាតិ គ្រាន់តែជានិមិត្តរូប ដើម្បីលែងកូនត្រីប៉ុណ្ណោះ តែការលែងកូនត្រីនេះអាចលែងបានគ្រប់ពេល និងគ្រប់ទីកន្លែងឱ្យមានកូនត្រីលែង ហើយវាគឺជាផ្នែកក៏ធំមួយសម្រាប់ធានាទិដ្ឋផលត្រី ផ្តល់ម្ហូបអាហារដល់ប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានហេតុផលសមរម្យក្នុងការរិះគន់ពីបញ្ហាជលផលនេះ ខណៈទន្លេ បឹងបួរ ស្ទឹង អូរ មានការគោករាក់ ដែលនាំឱ្យទិន្នផលត្រីក៏មានការធ្លាក់ចុះផងដែរ ទន្ទឹមនឹងនោះប្រជាពលរដ្ឋ ក៏កាន់តែមានការកើនឡើងផងដែរ។

- សម្តេចតេជោ ហ៊ុន សែន រិះគន់ទៅក្រុមប្រឆាំងមួយចំនួនដែលតែងចោទ​ប្រកាន់ដាក់​បន្ទុកពី​ការបាត់បង់ព្រៃឈើនៅកម្ពុជា ខណៈដែលពួកគេទាំងនោះ ក៏បានកាប់រាន ទន្ទ្រាន​ដើម្បីកាន់កាប់​ដីធ្លីបង្កបង្កើនផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសជំរុញចរន្ត នៃការចិញ្ចឹមត្រី ដើម្បីធានាការផ្គត់ផ្គង់ដល់​តម្រូវការប្រជាពលរដ្ឋ។ សម្តេចបន្តថា ពេលនេះ តម្លៃត្រីមានកើនឡើង ខណៈសាច់មាន់ សាច់ជ្រូក និងសាច់ផ្សេងៗ បែរជាមានការធ្លាក់ខ្លះទៅវិញ ដែលនេះផ្អែកលើតម្រូវការជាក់ស្តែងរបស់អ្នកទទួលទានប៉ុណ្ណោះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានសកម្មភាពកាត់ឆ្វៀលដីនៅតំបន់បឹងទន្លេសាប ក្នុងនោះមានតម្រូវការកាត់ចេញទៅតំបន់៣ ទៅតំបន់២ និងពីតំបន់២ ទៅតំបន់១ តែការកាត់នោះ ត្រូវមានការសិក្សាស្រាវជ្រាវឱ្យបានដិតដល់ និងសម្រេចកាត់តាម​អ្វីដែលជាយន្តការដាក់ចេញមកស្រាប់។

- សម្តេចតេជោ ហ៊ុន សែន រំលឹកពីគ្រាដែលឯកជនកាន់កាប់ឡូតិ៍នេសាទ ដោយបង្កការលំបាកលំបិតបំផុតដល់ប្រជាពលរដ្ឋ និងប្រជានេសាទ រហូតដល់មានអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ និងជម្រោះរ៉ាំរ៉ៃផ្សេងៗរាប់មិនអស់។

- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងធនធនទឹក និងឧតុនិយម ធ្វើផ្លូវឱ្យបានស្អាត ឱ្យបានឆាប់ លើខ្នងទំនប់ប្រឡាយអាងទឹកត្រពាំងថ្ម ដើម្បីងាយស្រួលក្នុងការអភិរក្ស ធ្វើដំណើរ និងជាទិសដៅទេសចរណ៍សហគមន៍ផងដែរ ខណៈដែលគម្រោងធ្វើផ្លូវនោះ មានតាំងពីឆ្នាំ២០១៣មកម្លេះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលខេត្តបបន្ទាយមានជ័យ ធ្វើការជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទោះក្នុងតម្លៃណាក៏ដោយ ត្រូវកំណត់ឱ្យបាននៅចុងឆ្នាំ២០២២នេះ តំបន់ភូមិប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ជាតំបន់គ្មានមីន។

- សម្តេចតេជោ ហ៊ុន សែន រំលឹកអតីតកាល នៃជម្លោះប្រដាប់អាវុធចំនួន ៤ភាគីនៅតំបន់អាងត្រពាំងថ្ម តែបច្ចុប្បន្ននេះតំបន់អាងត្រពាំងថ្មក្លាយជាតំបន់អភិវឌ្ឍន៍ និងការរីកចម្រើន ពីសំឡេងគ្រាប់ទៅជាសំឡេងតន្ត្រី នៃសុខសន្តិភាព។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាអញ្ជើញ​ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានកន្លង​ទៅថ្មីៗ​នេះ ទោះជាបោះឱ្យគណបក្សនយោបាយណាក៏ដោយ ដែលនេះជាទម្រង់ នៃលទ្ធផល​ប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា ហើយសម្តេចក៏សូមប្រកាសដល់ពលរដ្ឋឱ្យបន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខបន្តទៀត ដែលជាសក្ខីភាព​បង្ហាញពីភាព​ជឿជាក់ ទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង»។

- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា និងដំណាក់​កាល​សម័យអ៊ុនតាក់ ដែលជាដំណើររួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា ។ សម្តេចបាន​បញ្ជាក់​បន្ថែមថា «ពេលអ៊ុនតាក់ដកចេញ កម្ពុជាមិនទាន់មានសន្តិភាពឡើយ»។ កម្ពុជាបានបន្តប្រឹង​ចរចា​ស្វែងរកសន្តិភាពដោយខ្លួនឯង ដោយស្មារតីខ្មែរ ស្រលាញ់ខ្មែរ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់​ពីការ​ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ សម្តេចបញ្ជាក់ថា «កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើង​នៅឡើយ»។ ចម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដោយទទូច​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំងកូវីដ-១៩ តាមកម្រិតដែលខ្លួនមាន ក្នុងនោះមានតម្រូវការចាក់ដូសជំរុញទី៣,ទី៤ និងទី៥។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីពីដំណើរការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ទោះជាមានតម្រូវការចាក់រហូតដល់ដូសទី២០ក៏ដោយ ក៏មិនយកថ្លៃដែរ។ សម្តេចបញ្ជាក់ថា «ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាមិនត្រឹមតែមិនយកលុយទេ ថែមទាំងលើកទឹកចិត្តថែមទៀត»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានអាខោនតិកតុកឈ្មោះ «អ៊ូខុង» ដែលបានផ្សព្វផ្សាយបំពុលថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩នៅខេត្តកោះកុង។ សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ចេញផ្សាយបំផុលមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ ....! នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅតាមមន្ទីរពេទ្យរដ្ឋទាំងនៅភ្នំពេញ និងបណ្តាខេត្តនានាទូទាំងប្រទេសនាពេលនេះ មិនមានអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនោះទេ។ អ្នកជំងឺកូវីដ-១៩ បានសម្រាកព្យាបាលនៅតាមផ្ទះរបស់គេរៀងៗខ្លួន។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ជនទាំងឡាយ រួមទាំងអង្គការសង្គមស៊ីវិលនានាផងដែរ ដែលរិះគន់ និងចោទប្រកាន់ពីការចាប់ខ្លួនបុរសម្នាក់ ដែលបំផុសព័ត៌មានបំពុលតាមបណ្តាញសង្គមរឿងបញ្ហាកូវីដ-១៩នោះ សូមមកជួបសម្តេច ដោយសម្តេចនឹងពន្យល់ពីករណីនេះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការផលលំបាក ដែលបណ្តាលមកពីបញ្ហា​ប្រេងឥន្ធនៈឡើងថ្លៃ ដែលការឡើងនេះ មិនមានតែមានត្រឹមតែនៅកម្ពុជានោះទេ គឺកើតឡើងទូទាំងពិភពលោក។

-សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យប្រជាពលរដ្ឋប្រើប្រាស់ថាមពលឥន្ធនៈ​ដោយមានភាព​សន្សំសំចៃ ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួរសារ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញ លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី ក្នុងតំណាក់ នៃការឡើងថ្លៃប្រេងឥន្ធនៈនេះ។

 

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង៣៥នាទី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm