ថ្នាក់ដឹកនាំ​កីឡា​កង​យោធពល​ខេមរភូមិន្ទ​ជំរុញ​កីឡាករ​-​កីឡា​ការិនី​ឲ្យ​បន្ដ​ខំប្រឹង​ឆ្ពោះទៅរក​មេដាយ​មាស​ស៊ី​ហ្គេម២០២៣

2022/07/01 04:49:16 pm        126

ស៊ីហ្គេម៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​ជំរុញ​កីឡាករ​-​កីឡាការិនី​របស់ខ្លួនត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង ដើម្បី​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅរក​មេដាយមាសក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​តែម្ដង។​

​ឯកឧត្តម​បាន​គូសបញ្ជាក់​បែបនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើ​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២ និង​ពិធី​ប្រកាស​សមាសភាព​ក្រុមកីឡា​កងយោធពល​ខេមរភូមិន្ទ នៅ​ទីស្ដីការក្រសួង​ការពារជាតិកាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ។​ ​ក្នុងឱកាស​នោះ ឯកឧត្តម​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹង យកចិត្តទុកដាក់​ហ្វឹកហ្វឺនប្រកបដោយ​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​យ៉ាងរឹងមាំ​របស់​ថ្នាក់ដឹកនាំ កីឡាករ​-​កីឡាការិនី ធ្វើ​ឲ្យ​វិស័យ​កីឡា​កងយោធពល​ខេមរភូមិន្ទសម្រេចបាន​ផ្លែផ្កា​យ៉ាង​ល្អប្រសើរ តាមរយៈ​ការចូលរួម​ការប្រកួត​កីឡា​គ្រប់​ប្រភេទ​ ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្ដរជាតិ។​

​យ៉ាងណាក្ដី​ ​ប្រធាន​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទបាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ថ្នាក់ដឹកនាំ​ធ្វើការ​យកចិត្តទុកដាក់ ហើយ​កីឡាករ​-​កីឡាការិនីត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព ក្នុងនោះ​អ្នក​ដណ្ដើម​មេដាយ​សំរឹទ្ធ ឬ​មេដាយប្រាក់ ត្រូវ​ព្យាយាម​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​បាន​ខ្លាំង ឈានទៅ​ដណ្ដើម​ឲ្យ​បាន​មេដាយមាស ពិសេស​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣។​ ​មិនតែប៉ុណ្ណោះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង ក៏បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនីចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ដល់​បងប្អូន​ប្រជាពលរដ្ឋឲ្យ​បានដឹង ហើយ​ត្រៀមខ្លួន​ចូលរួម និង​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ទាំងអស់គ្នា​ទៀតផង។​

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន អនុប្រធាន​អចិន្ដ្រៃយ៍ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បានបញ្ជាក់​ក្នុង​របាយការណ៍សម្រាប់​សមិទ្ធផល​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ ថា ទោះបី​ក្នុង​បរិបទ​កូ​វីដ​-១៩ យ៉ាង​ណាក្ដី តែ​សកម្មភាព​កីឡា​របស់​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​ចូលរួម​យ៉ាង​ផុសផុលទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ពិសេស​ការប្រកួតដែល​ក្រុម​កីឡាករ​-​កីឡាការិនីនៃ​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ ទទួលបាន​មេដាយ​សរុប​រហូតដល់ ៩៤​គ្រឿងក្នុងនោះ​មាន​មេដាយមាស ៣៥, ប្រាក់ ២៥ និង​សំរឹទ្ធ ៣៤ ពិសេស​ក៏មាន​មេដាយមាស ៣ ប្រាក់ ៥ និង​សំរឹទ្ធ ១៥​គ្រឿងពី​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ​ផងដែរ។​

​ចំពោះ​សមាសភាព​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវ​បានប្រកាស​ក្នុង​កម្មវិធី​នេះ​វិញរួមមាន​ឯកឧត្តម ឡាំង អូ​ណា ត្រូវបាន​តំឡើង​ពី​សមាជិកមកជា​អនុប្រធាន រួមជាមួយ​អគ្គលេខាធិការ​ង ៧​រូប​ផ្សេងទៀតរួមមាន​ឯកឧត្តម គឹម រស្មី​, លោក ស៊ន សម្បត្តិ​, លោក ទូច សុភ​អវតា​, លោក លីម សាំង​ហុង​, លោក កែន សុភា​រ៉ា​, លោក ស៊ា​ម ច​ន្ធី និង​លោក ហៃ គឹម​សាន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm