ចំបាប់ផ្ដោតលើ​ការហ្វឹកហាត់ និង​ប្រកួត​អន្ដរជាតិដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​

2022/07/01 05:39:34 pm        755

​ចំបាប់៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាកំពុង​សម្លឹង និង​ជំរុញ​កីឡាករ​-​កីឡាការិនីចូលរួម​ហ្វឹកហាត់ និង​ការប្រកួត​អន្ដរជាតិ​នានា ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ នេះ​បើតាម​ការបញ្ជាក់​របស់​អនុប្រធាន​សហព័ន្ធលោក ខេ​ស៊ី បា​ណេ​ត។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៦ បន្ដ​អាណត្តិ​ទី​៧ ឆ្នាំ​២០២១-២០២៥ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញនៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន ត្រូវបាន​គាំទ្រ​ធ្វើជា​ប្រធាន​សហព័ន្ធ​បន្ដទៀត។​ ​លោក ខេ​ស៊ី បា​ណេ​ត បាន​បន្ដថា អំឡុង​វិបត្តិ​កូ​វីដ​-១៩ កន្លងទៅ កីឡាករ​-​កីឡាការិនី​ចំបាប់​កម្ពុជាហាក់​ខ្វះ​បទពិសោធន៍​ប្រកួត​លើ​ឆាក​អន្ដរជាតិ ដូច្នេះ​ក្រោយ​ចប់​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម សហព័ន្ធ​កំពុង​ផ្ដោត​សំខាន់​លើ​ការបញ្ជូន​កីឡាករ​-​កីឡាការិនីទៅ​ប្រកួត ឬ​ហ្វឹកហាត់​លើ​ឆាក​អន្ដរជាតិដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ត្រៀម​ប្រជែង​មេដាយ​ក្នុងនាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​ចំពោះ​សមាសភាព​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាអាណត្តិ​ថ្មី ដែល​ត្រូវ​បានសម្រេច​ក្នុង​មហា​សន្និបាត​នេះ​វិញ ក្រៅពី​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ គឺមាន​លោក ខេ​ស៊ី បា​ណេ​ត ជា​អនុប្រធាន​ទី​១ និង​លោក​ព្រឹទ្ធាចារ្យ ហុក ឈាង​គីម ជា​អនុប្រធាន​ទី​២, កញ្ញា កាង ណុ​ចប​វរ ជា​អគ្គលេខាធិការ​, លោក នរៈ យុទ្ធ ជា​អគ្គ​ហេរញ្ញិក រួមជាមួយ​សមាជិក ៤​រូប​ទៀតគឺមាន​លោកស្រី ចូ​វ សុធា​រ៉ា​, លោក កាង ដែន​ពិសិដ្ឋ​, លោក នុត សេរី​រដ្ឋា និង​លោក យឹ​ង សុ​ផា​ណា​រ៉ា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm