សម្ព័ន្ធ​ណា​តូ​បិទ​ជំនួប​កំពូល​ដោយ​ហៅ​រុស្ស៊ី​ថា​ ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ និង​ធំ​បំផុត ខណៈ​សន្យា​បន្ត​ជួយ​អ៊ុយ​ក្រែ​ន

2022/07/01 06:36:26 pm        618

​​អេ​ស្ប៉ា​ញ៖ ក្រុម​មេដឹកនាំ​សម្ព័ន្ធ​ណា​តូបាន​បិទ​បញ្ចប់​ជំនួប​កំពូល​របស់ខ្លួន​នៅក្នុង​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ ដោយ​បង្ហាញ​ការប្ដេជ្ញាចិត្ត​ជាថ្មីការពារ​ទាំង​រដ្ឋ​ជា​សមាជិក និង​ដៃ​គូ​របស់​ពួកគេ​។​ មេដឹកនាំ​ទាំងនោះ​បាន​និយាយ​ថា ​ការប្ដេជ្ញាចិត្ត​នេះ​មាន​ហួស​ពី​រដ្ឋ​នៅ​តំបន់​អា​ត្ល​ង់​ទិ​ក​ខាងជើង​ទៅទៀត​។​

​អគ្គលេខាធិការ​សម្ព័ន្ធ​ណា​តូ​បាន​និយាយ​ថា ទាំង​ក្រុង Moscow ទាំង​ក្រុង​ប៉េកាំង​កំពុង​ប្រើ​គំនាប​សេដ្ឋកិច្ច ការ​បង្ខិត​បង្ខំ និង​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​កេង​ផលប្រយោជន៍​នៅ​ក្នុង​តំបន់​។ ​លោក Stoltenberg ក៏បាន​និយាយ​ផង​ដែរ​ថា ដូច្នេះ​ថ្ងៃនេះ​យើង​បាន​ពិភាក្សា​របៀប​ដោះស្រាយ​ការ​ប្រឈម​ដែល​ចេះតែ​កើន​ឡើង រួម​ទាំង​ការ​ផ្ដល់​ការគាំទ្រ​បន្ថែមទៀត​ដល់​បណ្ដា​ដៃគូ​របស់​សម្ព័ន្ធ​ណា​តូក្នុង​តំបន់​។​ ​រុស្ស៊ី​ធ្លាប់ជា​ដៃគូ​យុទ្ធសាស្ត្ររបស់​សម្ព័ន្ធ​ណា​តូ។ ​តែ​ពេលនេះ​អង្គការ​នេះ​ហៅ​ក្រុង Moscow ថា​ជាការ​គំរាម​ដោយផ្ទាល់ និង​ធំ​បំផុត​របស់ខ្លួន​។

​ក្រុម​មេដឹកនាំ​អង្គការ​នេះបាន​ព្រមព្រៀង​ផ្ដល់​ការគាំទ្រ​រយៈពេល​វែង​ដល់​អ៊ុយ​ក្រែ​ន ព្រមទាំង​អនុញ្ញាត​ឲ្យ​ហ្វាំ​ង​ឡង់ ​និង​ស៊ុយអែត​ក្លាយជា​សមាជិក​ថ្មី​របស់​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ទៀ​ត​ផង​។ ​ប្រមុខ​អង្គការ​នេះក៏បាន​ទទួលស្គាល់​ផងដែរ​ថា ផលប៉ះពាល់​ដោយសារ​ការវាយលុករ​បស់​រុស្ស៊ី និង​ការបិទ​ការនាំចេញ​ផលិតផល​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន បាន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ​សកល​។ ​ចំណែក​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ប្ដេជ្ញា​ការពារ​ដែនដី​គ្រប់​អ៊ី​ញ​របស់​រដ្ឋ​ជា​សមាជិក​ណា​តូ ហើយ​សហរដ្ឋអាមេរិកកំពុង​ប្រមូល​ការគាំទ្រ​ទូទាំង​ពិភពលោក​ឲ្យ​ឈរ​នៅ​ខាង​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        20
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        14
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm