ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ Off Road ​លើ​ភ្នំ​គិរីរម្យ​ទទួលបាន​ការសរសើ​រថា មាន​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ​

2022/07/01 06:44:14 pm        825

​ប្រណាំង​រថយន្ត​៖ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​ Off Road ឆ្នាំ​២០២២ នៅលើ​កំពូលភ្នំ​គិរី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត​អស់​រយៈពេល ៣​ថ្ងៃ ២​យប់កាលពី​ចុង​សប្ដាហ៍​កន្លងទៅដោយ​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​ពី​កីឡាករ​ជាតិ​-​អន្ដរជាតិ​ថា ការរៀបចំ​មាន​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិដូច​នៅ​បរទេស​ដែរ។​

​កីឡាករ អេង ឡៃ​ហុក និង​សមាជិក​ក្រុម​ឡាន​គោព្រៃ​មណ្ឌលគិរី​កីឡាករ លឹម ដា​រ័ត្ន បាន​សម្ដែង​ការសប្បាយ​ចិត្ត ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​នេះ ពិសេស​ការរៀបចំ​មាន​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ ធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​ខ្ពស់។ លោក​សង្ឃឹមថា ការចូលរួម​របស់ខ្លួន ទោះបី​ពុំទាន់​ទទួលបាន​លទ្ធផល​ល្អ​យ៉ាង​ណា តែ​នឹង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​បែប​ទេសចរណ៍​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន និង​ជំរុញ​ឲ្យ​ការរៀបចំព្រឹត្តិការណ៍​នេះ​កាន់តែ​អស្ចារ្យ​ថែមទៀត។​ ​ដោយឡែក​លោក ព្រុំ រស្មី ប្រធាន​ក្រុម​ CAMABO 4x4 ​បាន​សម្ដែង​សេចក្ដី​រីករាយដែល​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ Off Road ​ឆ្នាំ​២០២២ នេះទទួលបាន​ការគាំទ្រ​ច្រើន បន្ទាប់ពី​ខកខាន​រៀបចំ​អស់​រយៈពេល ២​ឆ្នាំដោយសារ​បញ្ហា​កូ​វីដ​-១៩។

លោក​សង្កេតឃើញ​កីឡាករ​ជាតិ និង​អន្ដរជាតិមានកំណើន​ចូលរួម​ច្រើន ពិសេស​បច្ចេកទេសក៏មាន​កម្រិត​ខ្ពស់ ដែល​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​របស់ខ្លួន​កាន់តែ​ទាក់ទាញ និង​មានការ​គាំទ្រ​ច្រើន ទាំង​កីឡាករ និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ។​​ ​គួររំលឹកថា ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ Off Road ​បានរៀបចំ​ដោយ​គោរព​លើ​បាវចនា​ចំនួន​៤ គឺបំផុស​វិស័យទេស​ចរណ៍ ផ្សព្វផ្សាយ​ពី​បរិស្ថាន ​និង​អនាម័យ ជំរុញបំផុស​អភិវឌ្ឍ​វិស័យ​កីឡា​រថយន្ត​ Off Road ​នៅ​កម្ពុជា និងជួយ​លើ​ជំនួយ​មនុស្សធម៌ ដោយ​ផ្តោតលើ​ការជួយ​ជន​ខ្វះ​ខាតនៅ​តំបន់​ដាច់ស្រយាល​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm