រុស្ស៊ី​បោះបង់ចោល​កោះពស់​ជាការ​ផ្ដល់​ជ័យជម្នះ​ឲ្យ​អ៊ុយ​ក្រែ​ន​ ខណៈ​បង្កើន​ការវាយលុក​នៅ​ភាគ​ខាងកើត

2022/07/01 07:20:01 pm        2.5 K

​រុស្ស៊ី៖ កងកម្លាំង​រុស្ស៊ី​បាន​បោះបង់ចោល​កោះពស់​នៅ​សមុទ្រ​ខ្មៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាការ​បង្កើត​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​នៅតែ​ផ្ដោត​លើ​ការ​វាយ​លុក​រុល​ទៅ​មុខ​ ដើម្បី​ឡោមព័ទ្ធ​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​អ្នកតស៊ូ​អ៊ុយ​ក្រែ​ន​ក្នុង​ខេត្ត Luhansk ​ភាគ​ខាងកើត​ប្រទេស​នេះ​។

​សកម្មភាព​នេះ​អាច​បន្ធូរ​ការ​ក្ដោបក្ដាប់​ នៃ​ការ​បិទ​ច្រក​របស់​រុស្ស៊ី​លើ​កំពង់ផែ​របស់​អ៊ុយ​ក្រែ​ន និង​បើក​ច្រក​ដឹកជញ្ជូនស្បៀងអាហារ​ចេញពី​ប្រទេស​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ឈានមុខ​គេ ក្នុងចំណោម​ប្រទេស​នាំចេញ​ជាច្រើន​របស់​ពិភព​លោក។ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា ​ខ្លួន​បាន​សម្រេច​ចិត្ត​ដក​កងទ័ព​ចេញពី​កោះ​នេះ ជា​កាយវិការ​ប្រកប​ដោយ​សុចន្ទៈ។ ​យើង​បាន​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ថា រុស្ស៊ី​មិនបាន​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​អង្គការ​សហប្រជាជាតិ រៀបចំ​ឲ្យ​ច្រក​របៀង​មនុស្សធម៌​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​ពីអ៊ុយ​ក្រែ​ន​ទេ។

ការសម្រេចចិត្ត​នេះនឹង​មានន័យថា អ៊ុយ​ក្រែ​ន​មិន​អាច​យក​លេស​ទម្លាក់​បន្ទុក​លើ​វិបត្តិ​ស្បៀងអាហារ ឬ​និយាយ​ថា ខ្លួន​មិន​អាច​នាំចេញ​គ្រាប់​ធញ្ញជាតិ​បាន ​ដោយសារតែ​ការកាន់កាប់​ទាំង​ស្រុង​របស់​រុស្ស៊ី​ នៅ​កំពង់ផែ​ភាគ​ពាយ័ព្យ​នៃ​សមុទ្រ​ខ្មៅ​។ ​ចំណែក​ភាគី​អ៊ុយ​ក្រែ​ន​វិញ​អះ​អាង​ថា ខ្លួន​បាន​វាយ​បណ្ដេញ​កងកម្លាំង​រុស្ស៊ី​ចេញពី​កោះ​នេះ បន្ទាប់ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​កាលពី​យប់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm