លោក Zelenskyy៖ ការ​ដក​កងកម្លាំង​រុស្ស៊ី​ចេញពី​កោះពស់​នឹង​ផ្លាស់ប្តូរ​យ៉ាង​សំខាន់​ស្ថានភាព​នៅ​សមុទ្រ​ខ្មៅ​

2022/07/01 07:42:25 pm        987

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការដក​កងកម្លាំង​រុស្ស៊ី​ចេញពី​កោះពស់​នឹង​ផ្លាស់ប្តូរ​យ៉ាងសំខាន់​នូវ​ស្ថានភាព​នៅ​សមុទ្រ​ខ្មៅ​។ ​នៅក្នុង​សុន្ទរកថាលោក Zelenskyy និយាយថា ការដក​កងកម្លាំង​ចេញ​នឹង​កំណត់​សកម្មភាព​របស់រុស្ស៊ី ប៉ុន្តែ​បាន​ទទួលស្គាល់ថា វា​នឹងមិន​ធានាបាន​សុវត្ថិភាព​នៅក្នុង​តំបន់​សមុទ្រ​ខ្មៅ​នៅឡើយ​នោះទេ​។

​វិមាន​ក្រឹម​ឡាំង​បានបង្ហាញ​ពី​ការដក​កងកម្លាំង​ចេញពី​កោះពស់​ថា​ ជា​កាយវិការ​សុច្ឆន្ទៈ​។ ប៉ុន្តែ​យោធា​អ៊ុយ​ក្រែ​ន​បានអះអាងថា ខ្លួន​បាន​បង្ខំ​រុស្ស៊ី​ឲ្យ​ភៀសខ្លួន​ចេញ​តាម​ទូក​ល្បឿន​លឿន​ចំនួន​ ២​គ្រឿង​បន្ទាប់ពី​ការបាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ និង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​អ៊ុយ​ក្រែ​ន​។​ ​លោក Zelenskyy បានបញ្ជាក់​សារជាថ្មី​ថា ​ស្ថានភាពនៅតែ​លំបាក​នៅក្នុង​តំបន់ Donbas។​ ​កងទ័ព​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​ផ្តាច់ខ្លួន​របស់​ពួកគេ​បាន​គ្រប់គ្រង ​95% ក្រុង Luhansk និង​ប្រហែល​ពាក់កណ្តាល​នៃ​ក្រុង​ Donetsk ក្រុង​ទាំងពីរ​នេះ​បង្កើតបានជា​តំបន់ ​Donbas ដែល​ប្រជាជន​ភាគច្រើន​និយាយ​ភាសា​រុស្សី​។

​មេដឹកនាំ​អ៊ុយ​ក្រែ​ន​អរគុណ​ដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden សម្រាប់​កញ្ចប់​ជំនួយ​ថ្មី​ក្នុង​ការគាំទ្រ​ផ្នែក​ការពារជាតិ​។ សហរដ្ឋអាមេរិក​មាន​ផែនការ​បញ្ជូន​ជំនួយ​សន្តិសុខ ៨០០​លាន​ដុល្លារ​បន្ថែម​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន រួមមាន​ទាំង​គ្រាប់​រ៉ុក្កែត និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​បៗ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        81
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        117
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm